ខេត្តបាត់ដំបង៖ កម្លាំងជំនាញព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤នេះ បានបង្ហាញមុខក្រុមក្មេងទំនើងចំនួន០៤នាក់ ជាសាធារណៈ និងត្រៀមខ្លួនបញ្ជូនទៅកាន់សាលាដំបូងខេត្ត ពាក់ព័ន្ធករណីហិង្សាបណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិ ខណៈដែលពួកគេប្រេីដុំថ្ម ចបជីកធ្វើសកម្មភាពគប់ និងវាយគ្នាទៅវិញទៅមកផ្អើលពេញភូមិ។
យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងថា មានករណីហិង្សាដោយចេតនា (ប្រើដុំថ្ម និងចបជីក) មួយកើតឡើងបង្កដោយ ក្មេងទំនេីងចំនួន០២ក្រុមបង្កការអុកឡុកយកដុំថ្ម ចបជីក បានធ្វើស កម្មភាពគប់ និងវាយគ្នាទៅវិញទៅមកបណ្តាលឱ្យម៉ូតូចំនួន ០១គ្រឿង ម៉ាកហុងដាឌ្រីម (Honda Dream) ពណ៌ក្រហម ស៊េរីឆ្នាំ២០១៣ ឡើងស៊េរីឆ្នាំ២០ ២២ ពាក់ស្លាកលេខបាត់ដំបង 1O-9571 ខូចខាតទាំងស្រុង កាលពីថ្ងៃទី១៤ខែមីនា ឆ្នាំ២០២៤ នៅផ្លូវជាតិលេខ៥៧ ចំណុចមុខប្រាសាទស្នឹង ស្ថិតក្នុងភូមិស្នឹង ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង។
បន្ទាប់ពីទទួលបានព័ត៌មាននេះរួចមក និងស្របតាម យោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នង ការដ្ឋាននគរបាលខេត្តបាត់ដំបងនិងលោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេ នីយ៍ទោ សំវីរៈ អធិការនគរបាលស្រុកបាណន់បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលស្រុករួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្នឹង សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុករតនមណ្ឌលដែល មានលោកវរសេនីយ៍ឯក សន និល ជាអធិការនគរ បាលស្រុកកំណត់មុខសញ្ញាក្មេងទំនេីងចំនួន ០២ក្រុមគឺក្រុម(SN=ស្នឹង)និងក្រុម (GK) ក៏ផ្តើមធ្វើការឃាត់ខ្លួនចំនួន ០៤នាក់ នាំមកធ្វើការសាកសួរស្រាវជ្រាវ។
ក្រោយពេលសាកសួរពួកគេបានឆ្លេីយសារភាពថាពិតជាបានធ្វេីសកម្មភាពយកដុំថ្ម និងចបជីក ដេញគប់គ្នាទៅវិញទៅមក និងបាន យកចបជីបវាយម៉ូតូបណ្ដា លឱ្យខូចខាត ពិតប្រាកដមែន ។
បច្ចុប្បន្នកម្លាំងជំនាញព្រហ្មទណ្ឌខេត្ត កំពុងសាងសំណុំរឿងបញ្ជូនជនសង្ស័យ និងវត្ថុតាងមកអនុវត្តតាមនីតិវិធីច្បាប់៕
ដោយ៖ តារា