ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចប្រទះឃើញសាកសពដាក់ក្នុងវ៉ាលិសបោះចោលនៅឃុំអណ្តូងទឹក ស្រុកបូទុមសាគរ

ចែករំលែក៖

ខេត្តកោះកុង៖ បន្ទាប់ពី​សមត្ថកិច្ចផ្សព្វផ្សាយដោយការបង្ហោះ​ព័ត៌មាន​បឋមរ​កសាច់​ញាតិ​ជនរងគ្រោះ​ដែល​ត្រូវបាន​ឃាតកសម្លាប់​ដាក់​ក្នុង​វ៉ាលិសនោះ​រួចម​ក បងស្រី​បង្កើត​ជនរងគ្រោះ​ក៏បាន​ស្គាល់​ភិនភាគ​ប្អូនប្រុស​របស់ខ្លួន ត្រង់ចំណុច​ចាក់​សាក់​នៅ​ចំណុច​ដើមដៃ​ខាងឆ្វេង ពាក្យ​ថា ចងចាំ​០៥.០៩.២១ ក៏បាន​ចូលខ្លួន​មក​បំភ្លឺ​ជូន​សមត្ថកិច្ច​ប៉ូលិស​ស្រុក ព្រមទាំង​មាន​សៀវភៅ​ស្នាក់នៅ​មក​បង្ហាញ​សមត្ថកិច្ច​ផងដែរ​។

បើតាម​ការបញ្ជាក់បងស្រី​ជនរងគ្រោះ​ឈ្មោះ ដួង ជី​ផា អាយុ​៣៤​ឆ្នាំ ឱ្យដឹងថា​ ជនរងគ្រោះ​ឈ្មោះ ដួង សង្ហា ភេទ​ប្រុស អាយុ​៣២​ឆ្នាំមាន​ទីលំនៅ​ភូមិ​ថ្ម​ស ឃុំ​ថ្ម​ស ស្រុក​បូ​ទុម​សាគរ​ខេត្តកោះកុង ហើយ នៅ​ចុ​ងឆ្នាំ​២០២៣​ដើមឆ្នាំ​២០២៤​នេះ​បាន​ទៅធ្វើ​ការងារ​នៅក្នុង​ស្កា​យ​បា​មួយកន្លែង​នៅរាជធានី​ភ្នំពេញ ផ្នែក​សឺវី​ស ។

សមត្ថកិច្ច​បញ្ជាក់ថា នៅ​រសៀល​ថ្ងៃទី​២១ ខែមីនា ឆ្នាំ ២០២៤ បងស្រី​ជនរងគ្រោះ សមត្ថកិច្ចបានអញ្ជើញ​អាចារ្យយោគី​មក​ធ្វើ​ពិធី​បូជាសព​ជនរងគ្រោះ​នៅនៅនឹងកន្លែងដែលប្រទះឃើញសាកសព​នោះ​តែម្តង ដើម្បី​យក​ធាតុ​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​ឯ​លំនៅដ្ឋាន​។

សូមរំលឹកថា នៅវេលា​ម៉ោង​៤​និង​៣០​នាទី រសៀល​ថ្ងៃទី​២០​ខែមីនា ​ឆ្នាំ​២០២៤ កំលាំង​មានសមត្ថកិច្ចនគរបាល​ព្រហ្ម​ទណ្ឌ​កំរិតធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកោះកុង សហការ​ជាមួយ​កំលាំងការិយាល័យ​បច្ចេកទេស កំលាំង​អធិការដ្ឋាន​នគរបាល​ស្រុក​បូ​ទុម​សាគរ រួម​និង​មន្ត្រី​នៃ​មន្ទីរពេទ្យបង្អែក​ខេត្ត​ផងដែរ បាន​ចុះ​ពិនិត្យ​សាកសព នៅ​ចំណុច​ក្បែរផ្លូវ​លេខ​ជាតិ​លេខ​៤៨ ស្ថិតនៅ​ភូមិសាស្ត្រ ភូមិ​ជី​មាល ឃុំ​អណ្តូងទឹក ស្រុក​បូ​ទុម​សាគរ ខេត្តកោះកុង ត្រូវបាន​អ្នកធ្វើដំណើរ​រាយការណ៍​ថា​ មាន​សាកសព​ត្រូវបាន​ជនល្មើស​វាយ​បែកក្បាល​ផ្នែក​ខាងមុខ​ហើយ​ញាត់ចូលវ៉ាលិសជ័រ​ពណ៌ទឹកក្រូច​ហើយ​យកមក​បោះ​ប្លុង​ចោល​នៅ​ចំណុច​ខាងលើ​ ប្រហែល​រយៈពេល​៣​ថ្ងៃ​មកហើយ ៕

ដោយ៖ សូរិយា


ចែករំលែក៖