ភ្នំពេញ ៖ គន្លឺះនៃការសរសេរព័ត៌មាន ដើម្បីឱ្យមានការទាក់ទាញ មានការចាប់អារម្មណ៍ពីទស្សនិកជននិងអ្នកអាន គឺសរសេរកាន់តែខ្លី កាន់តែល្អ ដោយយើងផ្តោតទៅលើខ្លឹមសារសំខាន់មកនិយាយ ។ នេះគឺជាការលេីកឡេីងរបស់លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា ក្នុងសិក្ខាកាមចំនួន៨០នាក់មកបពីស្ថាប័នរដ្ឋ ឯកជន ស្ថានីយវីទ្យុ ទូរទស្សន៍ និងទូរទស្សន៍អនឡាញនៅកម្ពុជា ក្នុងសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP )ដែលមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២២-២៣ ខែ មីនា ឆ្នាំ២០២៤ ។
លោក ពុយ គា បានលើកឡើងទៀតថា ការសេរសេរព័ត៌មានដែលទាក់ទងទៅនឹងងារ តួនាទី ឬឋានៈវែងពេក បើជាអ្នកសារព័ត៌មានអាជីពគឺត្រូវតែកាត់ខ្លី ងាយស្រួលនៅក្នុងការយល់ និងស្តាប់បាន។
ប្រធាបក្លិបអ្នកកាសែតកម្ពុជា លោក ពុយ គា បានលើកឡើងទៀតថា មុនសរសេរព័ត៌មានត្រូវគិតជាមុនថា តើសរសេរអោយអ្នកណាអាន (អ្នកនៅភ្នំពេញ ទូទាំងប្រទេស បរទេស?) ថតសំឡេងនិងរូបថត វីដេអូ សិក្សាពីប្រធានបទជាមុន ចង់សរសេរព័ត៌មានបែបមួយណា ៖ ទាន់ហេតុការណ៍ អត្ថាធិប្យាយ អំពីបុគ្គល បទយកការណ៍ ឬទម្រង់សម្ភាសន៍? មានអ្វីថ្មីសម្រាប់អត្ថបទដែលគ្រោងសរសេរ?
លោក ពុយ គា បង្ហាញថា អ្វីទៅជា(មុម)? ជាជម្រើសនៃរឿងល្អជាងគេឬអាក្រក់ជាងគេនៃព្រឹត្តិការណ៍ដែលគួរឲ្យកត់សម្គាល់ ឬចម្លែក ដែលមានប្រយោជន៍សម្រាប់មហាជនដែលថ្មី របកគំហើញថ្មី ដែលប្រកាសដោយមេដឹកនាំ ឬមនុស្សសំខាន់។
លោក ពុយ គា បានបញ្ជាក់ថា អ្នកសារព័ត៌មានអាជីព ត្រូវមានការប្រង់ប្រយ័ត្នខ្ពស់ ចំពោះអក្ខរាវិរុទ្ធ និងឈ្មោះថ្នាក់ដឹកនាំ បុគ្គលល្បីៗ ត្រូវតែពិនិត្យឱ្យបានច្បាស់មុនចេញផ្សព្វផ្សាយជាសាធារណៈ៕
ដោយ ៖ ភារ៉ា ដង្កោ