ព័ត៌មានទាន់ហេតុការណ៍៖

អាណិតណាស់ស្រ្តីម្នាក់ជិះទូកទៅឆ្លងទន្លេ​ ប៉ុន្តែមិនទាន់បានឆ្លងទន្លេផង ស្រាប់តែសម្រាលកូន​នៅលេីទន្លេ

ចែករំលែក៖

ខេត្តក្រចេះ ៖ ក្តីស្រលាញ់របស់ម៉ែ ដែលមានចំពោះកូន ទោះអ្នកវិទ្យាសាស្ត្រ ពូកែប៉ុណ្ណា ក៏គ្មានឧបករណ៍ណា អាច វាស់ស្ទង់ បានឡើយ ។ ពិតជាអាណិតខ្លោចចិត្ត ! គឺអាណិតណាស់ ! ស្រ្តីម្នាក់ជិះទូកទៅឆ្លងទន្លេ​ ប៉ុន្តែមិនទាន់បានឆ្លងទន្លេផង ស្រាប់តែសម្រាលកូននៅលេីទន្លេ ប៉ុន្តែសំណាងល្អ គាត់ទទួលបានសុខភាពល្អ សុវត្ថិភាព ទាំងកូន ទាំងម្ដាយ ដោយសារតែគ្រូពេទ្យបានព្យាយាមជួយសម្រាល ។ ពិតជាទទួលបាននូវបុណ្យកុសលយ៉ាងច្រើន ដែលគ្រូពេទ្យជួយសម្រាលកូនដល់ស្ត្រីលើទូកកណ្ដាលទន្លេនេះ។

សូមបញ្ជាក់ថា : ស្រ្ដីដែលសម្រាលកូនលើទូកនោះឈ្មោះ សូត្រ​ បូផា​ អាយុ​២០ឆ្នាំ ​រស់នៅភូមិកំពង់រទេះ​ ឃុំបឹងចារ​ ស្រុកសំបូរ​ ខេត្តក្រចេះ ត្រូវបានក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកស្រុកសំបូរ​ ជួយសម្រាលដោយ​ជោគជ័យ នៅលេីទូក​ ក្នុងអំឡុងពេលឆ្លងមកសម្រាលកូន នៅទីរួមស្រុក ។

អាណិតណាស់ស្រ្តីម្នាក់ជិះទូកទៅឆ្លងទន្លេ​ ប៉ុន្តែមិនទាន់បានឆ្លងទន្លេផង ស្រាប់តែសម្រាលកូល​នៅលេីទន្លេ ។

ពាក់ព័ន្ធនឹងករណីខាងលើ ត្រូវបានបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក បានបង្ហោះនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ ជាមួយនឹងពាក្យ ជូនពរឱ្យស្ត្រីរូបនេះ ទទួលបានសុខភាពល្អ។

ទោះជាមិនទាន់មានរបាយការណ៍លម្អិត ពីសមត្ថកិច្ច និងអាជ្ញាធរយ៉ាងណាក៏ដោយ ប៉ុន្តែនៅក្នុងសកម្មភាពដែលបង្ហាញនូវរូបថត ពេលដែលស្ត្រីរូបនោះកំពុងឈឺពោះឆ្លងទន្លេ ហើយសម្រាលកូនកណ្ដាលទន្លេ តាមរយៈគ្រូពេទ្យជួយ គឺបង្ហាញអំពីការយកចិត្តទុកដាក់របស់គ្រូពេទ្យមកលើប្រជាពលរដ្ឋ ក៏ដូចបញ្ជាក់ថា សង្គមបច្ចុប្បន្ន ខ្មែរស្រឡាញ់ខ្មែរ គ្មានការរើសអើង ដែលជាចំណុចចាប់ផ្ដើម ឱ្យឃើញពីសង្គម សន្តិភាព ៕

ដោយ ៖ សិលា 


ចែករំលែក៖