ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ បុរសម្នាក់លោតពីលើអគារM RESIDENCE ជាន់ទី២២បណ្តាលឱ្យស្លាប់ខណៈបញ្ជូនទៅមន្ទីរពេទ្យ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ បានស្លាប់ខណៈបញ្ជូនទៅមន្ទីរពេទ្យបន្ទាប់ពីលោតពីលើអគារមួយកន្លែងយីហោM RESIDENCEពីជាន់ទី២២។

ករណីខាងលើនេះដែរបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១:៣០នាទីយប់ថ្ងៃទី២៥ខែមីនា ឆ្នាំ២០២៤ លើផ្លូវ២៨៨សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ប្រភពពីបុរសជាសន្តិសុខម្នាក់សុំមិនបញ្ចេញឈ្មោះបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុដោយរូបគាត់បានអង្គុយយាមនៅអគារ M RESIDENCE ដែរមានកំពស់២៤ជាន់តែជនរងគ្រោះនៅជាន់ទី២២ដូចសព្វមួយដង លុះមកដល់ម៉ោងកើតហេតុប្រមាណជា១១និង៣០នាទីយប់ ក៏បានឮសូរសំឡេងលាន់យ៉ាងខ្លាំងពេលនោះដែរពួកគាត់ក៏ដូចជាប្រជាពលរដ្ឋជិតខាងនាំគ្នាភ្ញាក់ផ្អើលរត់ទៅមើលក៏ឃើញបុរសរងគ្រោះបានលោតពីលើអគារ M RESIDENCE ធ្លាក់មកក្រោមទើលើដំបូលផ្ទះប្រជាពលរដ្ឋរស់នៅជិតអគារខាងលើរួចធ្លាក់មកក្រោមបណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ បន្ទាប់មកពលរដ្ឋជិតខាងក៏នាំគ្នាទាក់ទងទៅខាងរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យរដ្ឋមួយកន្លែងមកដឹកយកជនរងគ្រោះទៅសង្គ្រោះបន្ទាន់ភ្លាមៗផងដែរខណៈបញ្ជូនទៅពេទ្យក៏បានស្លាប់ភ្លាមៗតែមង្ត។បន្ទាប់ពីកើតហេតុសមត្ថកិច្ចជំនាញមូលដ្ឋានក៏បានចុះមកដល់រួចចូលពិនិត្យនៅក្នុងជុំវិញទីតាំងកើតហេតុក្នុងអគារខាងលើផងដែរ។

ពាក់ព័ន្ធនឹងករណីខាងលើនេះលោក គល់ ផាត មេប៉ុស្តិ៍បឹងកេងកង១ បានប្រាប់អង្គភាពសារព័ត៌មាននគរវត្តឲ្យដឹងថា បុរសដែលលោតពីលើអគារជាន់ទី២២ ជាជនជាតិអៀកឡង់អាយុ ៦១ ឆ្នាំលោតពីលើអគារជាន់ទី 22 ខណៈបញ្ជូនដល់មន្ទីរពេទ្យក៏បានស្លាប់បាត់បង់ជីវិត។

បច្ចុប្បន្នជនរងគ្រោះមិនទាន់រកសាច់ញាតិឃើញក៏យកសពទៅតម្កល់នៅវត្តស្ទឹងមានជ័យ ៕

ដោយ៖ ជីណា


ចែករំលែក៖