ភ្នំពេញ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក បានបង្ហាញពីលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤នេះ ខណៈកម្លាំងសមត្ថកិច្ចជំនាញ រកឃើញយានយន្តល្មើសចំនួន ៤២៤គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេសកម្ពុជា។
ក្នុងប្រតិបត្តិការនោះ ចំនួនគោលដៅសរុប ១០៤គោលដៅ មានយានយន្តចូលគោលដៅចំនួន ៦៨៦គ្រឿង, រថយន្តធំ ០៦គ្រឿង, រថយន្តតូច ១០៣គ្រឿង និងម៉ូតូ ៥៧៧គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៤២៤គ្រឿង រថយន្តធំ ០៦គ្រឿង រថយន្តតូច ៩០គ្រឿង និងម៉ូតូចំនួន ៣២៨គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
តាមរបាយការណ៍លទ្ធផលរយៈពេល ២៦ថ្ងៃ ពីថ្ងៃទី១-២៦ ខែមីនា ឆ្នាំ២០២៤ បានឲ្យដឹងថា យានយន្តចូលគោលដៅចំនួន ១២,៥៦៧គ្រឿង រថយន្តធំ ៣៨៣គ្រឿង រថយន្តតូច ៣,១០៥គ្រឿង ម៉ូតូ ៩,០៧៩គ្រឿង ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៩,៦៨៥គ្រឿង, រថយន្តធំ ១៤៧គ្រឿង, រថយន្តតូច ២,០៤៤គ្រឿង និងម៉ូតូ ៧,៤៩៤គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕
ដោយ៖ តារា