ព័ត៌មានទាន់ហេតុការណ៍៖

គណបក្សនយោបាយ និងសង្គមស៊ីវិល៖ អង្គការ Human Right Watch ស៊ីឈ្នួលនយោបាយបរទេស មានចរិតលំអៀងទៅរកនិន្នាការប្រឆាំងសុទ្ធសាធ

ចែករំលែក៖

ភ្នំពេញ ៖ គណបក្សនយោបាយ និងសង្គមស៊ីវិល ជាច្រើនបានលើកឡើងថា ៖ អង្គការ Human Right Watch ស៊ីឈ្នួលនយោបាយបរទេស មានចរិតលំអៀងទៅរកនិន្នាការប្រឆាំងសុទ្ធសាធ ។ 

សេចក្តីថ្លែងការណ៍ គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច សូមសម្តែងការសោកស្តាយជុំវិញការមើលឃើញ របស់ អង្គការឃ្លាំមើល សិទ្ធិមនុស្ស Human Right Watch បានប្រកាសមិនទទួលស្គាល់លទ្ធផលបោះឆ្នោតព្រឹទ្ធសភា អាណត្តិទី៥ របស់កម្ពុជា ទន្ទឹមនឹងនេះអង្គការមួយនេះ ថែមបានអំពាវនាវអោយបណ្តាម្ចាស់ជំនួយកម្ពុជាទាំងអស់ រួមគ្នាដាក់សម្ពាធលើរដ្ឋាភិបាល កម្ពុជាអោយបញ្ឈប់រាល់សកម្មភាពគំរាមកំហែង និងការបំបិទសំឡេងក្រុមអ្នកប្រឆាំងតទៅទៀត។ នេះជាការមើលឃើញ ដោយមិនបានឆ្លុះបញ្ចាំងពីការពិតជាក់ស្តែងនោះទេ ហើយអង្គការមួយនេះតែងតែស៊ីឈ្នួលនយោបាយបរទេស ធ្វើសកម្ម ភាពផ្សព្វផ្សាយ និងវាយតម្លៃពីកម្ពុជា ក្នុងទិដ្ឋភាពតែមួយជ្រុង និងមានចរិកនយោបាយលំអៀងទៅរកនិន្នាការប្រឆាំងសុទ្ធ សាធ។

គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច បានសង្កេតឃើញថា សម្រាប់ការបោះឆ្នោតព្រឹទ្ធសភា កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ត្រូវបានចូលរួមដោយគណបក្សនយោបាយចំនួន៤ ហើយក្នុងនោះដែរជាលទ្ធផលមានគណបក្សចំនួន ២ ដែលទទួលបានអាសនៈ នេះជាការសបញ្ជាក់ឱ្យឃើញពីលំហូរប្រជាធិបតេយ្យនៅកម្ពុជាយ៉ាងពិតប្រាកដ ដោយសារតែ មានការចូលរួមតាមដានយ៉ាងយកចិត្តទុកដាក់ពីបណ្តារអ្នកសង្កេតការជាតិ និងអន្តរជាតិ យ៉ាងច្រើនគួរឱ្យកត់សម្គាល់ ។ ក្នុង អំឡុងការបោះឆ្នោត រហូតដល់ការប្រកាសលទ្ធផលបោះឆ្នោតចប់ជាស្ថាពរ ជារួមមកវិញ ចំពោះការបោះឆ្នោតព្រឹទ្ធសភា នីតិ កាលទី៥ នេះ ជាការបង្ហាញឱ្យឃើញពីដំណើរការប្រជាធិបតេយ្យយ៉ាងល្អប្រសើរ ដោយបានប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា មិនដូចជាការចោទប្រកាន់ និងមើលឃើញផ្ទុយពីការពិត របស់ អង្គការ Human Right Watch ដែលស៊ីឈ្នួលបម្រើនយោបាយបរទេស មាននិន្នាការប្រឆាំង និងបានធ្វើសកម្មភាពជ្រក កោនក្រោមស្លាកសិទ្ធិមនុស្សក្លែងក្លាយនោះឡើយ។

ជាងនេះទៅទៀត គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច សូមអំពាវនាវឱ្យបងប្អូនជនរួមជាតិ និង អន្តរជាតិ គ្រប់មជ្ឈដ្ឋានទាំងអស់ ឈប់ជឿលើការឃោសនាបោកប្រាស់ ដែលធ្វើឡើងក្នុងទម្រង់ចរិតនយោបាយញុះញង់ របស់ក្រុម អង្គការមួយក្តាប់តូចនោះ ដោយងាកមករួមគ្នាកសាងសង្គមជាតិកម្ពុជា អោយបានរីកចម្រើនរុងរឿងតទៅអនាគត ៕ 

ដោយ ៖ សិលា


ចែករំលែក៖