ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន សរសើរចៅ (Laor Hours ល្អហួស) ៖ សម្រាប់តានិងយាយនៅតែមានមោទនភាពចំពោះចៅដែលបានប្រឹងប្រែងយកវប្បធម៌ខ្មែរទៅបង្ហាញដល់ពិភពលោកតាមរយៈវេទិការប្រឡងជាអន្តរជាតិជោគជ័យរបស់ចៅជាជោគជ័យរបស់ជាតិកម្ពុជាទាំងមូល

ចែករំលែក៖

ភ្នំពេញ ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ  បានមានប្រសាសន៍ថា ៖ សំណេររបស់ខ្ញុំលើFacebook ចៅល្អហួស ! សម្តេចតេជោ បានលើកឡើងថា ៖ ល្អហួសតាទើបឃើញការជូនពររបស់ចៅ មកតានៅពេលតាទទួលតំណែងជាប្រធានព្រឹទ្ធសភា។ តាសូមអរគុណចៅសម្រាប់ការជូនពរ។

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានថ្លែងថា ៖ សម្រាប់តានិងយាយនៅតែមានមោទនភាពចំពោះចៅដែលបានប្រឹងប្រែងយកវប្បធម៌ខ្មែរទៅបង្ហាញដល់ពិភពលោកតាមរយៈវេទិការប្រឡងជាអន្តរជាតិ។ជោគជ័យរបស់ចៅជាជោគជ័យរបស់ជាតិកម្ពុជាទាំងមូល។

តាសង្ឃឹមថាចៅនិងខិតខំរៀនសូត្រក្លាយជាធនធានមនុស្សដ៏ពូកែនាពេលអនាគតនិងសូមជូនពរចៅនិងក្រុមគ្រួសារជួបតែសេចក្តីសុខ។ 

Laor Hours ល្អហួស បានផ្ញើទៅកាន់លោកតា ដោយក្តីគោរព រំភើបថា ៖ ចៅស្រីពិតជារំភើបយ៉ាងខ្លាំងដែលលោកតា បាន កោតសរសើរដល់រូបចៅស្រី ចៅក៏សូមអបអរសាទរ ដល់លោកតា ដែល លោកតាបានក្លាយជា ប្រធានព្រឹទ្ធសភា នៃ ព្រះរាជាណាចក្រកម្ពុជា នាសម័យប្រជុំពេញអង្គលើកដំបូង នីតិកាលទី៥ នៅក្នុងថ្ងៃនេះ នាឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិ ដ៏ខ្លីខាងមុខ ចៅសូមបួងសួងដល់អស់ទេវតា ជាពិសេស ទេវតាឆ្នាំថ្មី ព្រះនាម មហោទរាទេវី ដែលជាទេវតា នឹងមរក្សាឆ្នាំ ថ្មី ឆ្នាំរោង សូមឱ្យលោកតា មានសុភាពល្អ មាន សេចក្តីសុខទាំងក្រុមគ្រួសារ និងជាម្លប់សន្តិភាពនិងការអភិវឌ្ឍន៍ជានិច្ច។

នៅលើបណ្តាញទំនាក់ទំនងសង្គម Facebook បានសរសេរសរសើរយ៉ាងព្រោងព្រាតថា អរគុណសម្រាប់ការខំប្រឹងប្រែងដេីម្បីមុខមាត់កម្ពុជា👏❤️️🇰🇭 ។ ដោយឡែក ព្រះនាងតូច Jenna Norodom រំភើបទាំងហូរទឹកភ្នែក ទម្លាយអារម្មណ៍ទាំងរំជួលចិត្ត ក្រោយ«ជូរីល្អហួស» ទទួលបានម្កុដមាស និង ពេជ្យ “អរអបសាទរ បង Laor Hours ល្អហួស ដែលបានក្លាយជាម្ចាស់ជ័យលាភី Miss Preteen Junior Idol World  2024 🇰🇭✨បងបាននាំយកនូវម្កុដ ដ៏អស្ចារ្យដែលជាការលើកតម្កើងមុខមាត់ប្រទេសយើង👑🇰🇭 យើងមានមោទនភាពណាស់ចំពោះបង”✨🫶🏻🇰🇭 ៕ 

ដោយ ៖ សិលា


ចែករំលែក៖