ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចធិបតី អរគុណដល់ លោកកិតិ្ដសេដ្ឋាបណ្ឌិត ឆាយ ថន ដែលបានដឹកនាំក្រសួងផែនការយ៉ាងល្អក្នុងរយៈពេលជាង២៥ឆ្នាំកន្លងមក

ចែករំលែក៖

ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណ និងដឹងគុណដល់ លោកកិតិ្ដសេដ្ឋាបណ្ឌិត ឆាយ ថន ដែលបានដឹកនាំក្រសួងផែនការយ៉ាងល្អក្នុងរយៈពេលជាង២៥ឆ្នាំកន្លងមក។ សម្ដេចធិបតីបានសង្កត់ធ្ងន់ថា ៖ លោកកិតិ្ដសេដ្ឋាបណ្ឌិត ឆាយ ថន ពិតជាបានកសាងនិងរក្សាទុកនូវសមិទ្ធផលជាច្រើនទុកឱ្យអ្នកជំនាន់ក្រោយ ជាពិសេសការអភិវឌ្ឍមូលធនមនុស្សលើវិស័យផែនការ ស្ថិតិព្រមទាំងប្រជាសាស្រ្ដនិងកាអភិវឌ្ឍ។ 

ការលើកឡើងនូវការដឹងគុណ របស់សម្ដេចធិបតី នេះ ធ្វើឡើងនៅក្នុងឱកាសដែលសម្ដេចអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងផែនការ នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤។ 

សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ៖ ក្រសួងផែនការដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលលើវិស័យផែនការ ស្ថិតិ សម្របសម្រួល និងគ្រប់គ្រង ដើម្បីការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ។ ជាមួយគ្នានេះ ក្រសួងផែនការ ក៏បាននឹងកំពុងពង្រឹងការងារកិច្ចសហប្រត្តិបត្តិការអន្តរជាតិជាមួយនិងបណ្ដាប្រទេសក្នុងតំបន់ និងពិភពលោកជាទ្វេភាគី និងជាពហុភាគី និងបានគិតគូបង្កើតយន្តការសម្របសម្រួលការងារសហប្រតិបត្តិការត្បូង-ត្បូង និងត្រីកោណ៕

ដោយ ៖ សិលា


ចែករំលែក៖