ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលលស្រុកកំរៀង ឃាត់ខ្លួនបុរសម្នាក់ រួមភេទជាមួយក្មេងស្រីអាយុ១៤ឆ្នាំ អនុវត្តតាមច្បាប់

ចែករំលែក៖

ខេត្ត​បាត់ដំបង៖ កម្លាំង​ផ្នែកជំនាញព្រហ្មទណ្ឌខេត្តបាត់ដំបង​ រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាសែន នៃអធិការដ្ឋាននគរបាលស្រុកកំរៀង ឃាត់ខ្លួនបុរសម្នាក់ រួមភេទជាមួយក្មេងស្រីអាយុ១៤ឆ្នាំ អនុវត្តតាមច្បាប់​ កាលពីថ្ងៃទី​០២​ ឧសភា​ម្សិលមិញនេះ​ ក្រោយបានទទួលបណ្តឹងពីម្តាយបង្កើតជនរងគ្រោះ ស្ថិតនៅចំណុចរោងចំការក្រុមទី០១ ភូមិអូរទឹកថ្លា ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង។ នេះបេី​យោង​តាមប្រភពព័ត៍មានពី​របាយការណ៍​របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ បានឱ្យដឹងនៅរសៀលថ្ងៃ​ទី​០៣​ ខែឧសភា​ ឆ្នាំ​២០២៤នេះ។ 

បេីតាមការ​បញ្ជាក់ពី​មន្ត្រីនគរបាលស្រុកកំរៀង បានឲ្យដឹងថា​ ក្រោយបានទទួលបណ្តឹងពីម្តាយបង្កើតជនរងគ្រោ​ះ​ មានករណីរួមភេទជាមួយអនីតិជនអាយុក្រោម ១៥ឆ្នាំ ត្រូវជាកូនស្រីរបស់គាត់ ឈ្មោះ ស-ណ-រ ភេទស្រី អាយុ១៤ឆ្នាំ ស្នាក់នៅភូមិអូរទឹកថ្លា ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង មុខរបរកម្មករ ប្រព្រឹត្តដោយជនសង្ស័យឈ្មោះ ញ៉ែត រក្សា ហៅស៊ូ ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិអូរទឹកថ្លា ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង មានមុខរបរកម្មករ ។

មន្ត្រីនគរបាលស្រុកកំរៀង បានឲ្យដឹងថា ៖ ក្រោយទទួលបានបណ្ដឹងពីជនរងគ្រោះ ដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកស្រីឧត្តមសេនីយ៍ត្រី រស់ ជីវី ស្នងការរងទទួលការងារប្រឆាំងការជួញដូរនិងការពារអនីតិជន និងមានការសម្របសម្រួលនីតិវិធីពីលោក កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង កំលាំងផ្នែកជំនាញនគរបាលយុត្តិធម៌ រួមជាមួយកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាសែន នៃអធិការដ្ឋាននគរបាលស្រុកកំរៀង ដឹកនាំដោយលោកវរសេនីយ៍ទោ វេ គឹមចត់ អធិការនគរបាលស្រុកកំរៀង បានចុះធ្វេីការស្រាវជ្រាវ ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ញ៉ែត រក្សា ហៅស៊ូ យកមកកាន់អធិការដ្ឋាននគរបាលស្រុកកំរៀង ។

 ប្រភពដដែលបានបន្តថា ៖ ក្រោយពីបានសាកសួរជនសង្ស័យ បានឆ្លើយសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពបានរួមភេទជាមួយជនរងគ្រោះ ឈ្មោះ ស-ណ-រ ភេទស្រី អាយុ១៤ឆ្នាំ ពិតប្រាកដមែន ។ មូលហេតុ ៖ ដោយសារការស្រលាញ់គ្នា ។

 បច្ចុប្បន្ន កម្លាំងនគរបាលស្រុកកំរៀងកំពុងកសាងសំណុំរឿងបញ្ចូនមកការិយាល័យជំនាញខេត្ត ដើម្បីចាត់បន្តតាមនីតិវិធី ៕

ដោយ​៖ តារា​


ចែករំលែក៖