នេះគឺជាការបោះឆ្នោតវិសាមញ្ញ ដើម្បីជ្រើសរើសប្រធានាធិបតីថ្មីរបស់អុីរ៉ង់ ដែលនឹងធ្វើឡើងនៅថ្ងៃទី២៨ ខែមិថុនា បន្ទាប់ពីបានបញ្ជាក់ថា ប្រធានាធិបតី Ebrahim Raisi និងមន្ត្រីមួយចំនួនទៀតបានស្លាប់ក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រ នៅថ្ងៃទី១៩ ខែឧសភា ក្នុងខេត្តភាគខាងកើតAzerbaijan។ .
តាមនោះ នាថ្ងៃទី ២០ ខែឧសភា (ម៉ោងក្នុងតំបន់) ប្រធានអាជ្ញាធររៀបចំការបោះឆ្នោតអុីរ៉ង់ លោក Mohsen Eslami បានប្រកាសថា៖ ថ្ងៃទី ២៨ ខែមិថុនា ជាថ្ងៃនៃការបោះឆ្នោតប្រធានាធិបតីលើកទី ១៤ (ក្នុងប្រវត្តិសាស្ត្រអុីរ៉ង់)។ ក្រុមប្រឹក្សា Guardian ត្រូវបានស្នើឱ្យចាប់ផ្តើមចុះឈ្មោះបេក្ខជនប្រធានាធិបតីត្រឹមថ្ងៃទី 28 ខែឧសភា។
ទាក់ទិននឹងឧប្បត្តិហេតុរបស់ប្រធានាធិបតី Ebrahim Raisi និងមន្ត្រីមួយចំនួនទៀតដែលបានស្លាប់ក្នុងការធ្លាក់ឧទ្ធម្ភាគចក្រនោះ មេដឹកនាំកំពូលរបស់អុីរ៉ង់ Ayatollah Ali Khamenei បានប្រកាសកាន់ទុក្ខជាតិចំនួន 5 ថ្ងៃ ហើយបានតែងតាំងអនុប្រធានាធិបតី Mohammad Mokhber ឱ្យទទួលបណ្តោះអាសន្ននូវការគ្រប់គ្រងតំណែងរបស់លោក Raisi យោងតាមមាត្រា 131នៃរដ្ឋធម្មនុញ្ញ។ លោក Mokhber នឹងទទួលខុសត្រូវក្នុងការដឹកនាំស្ថាប័នប្រតិបត្តិ ហើយត្រូវការសម្របសម្រួលជាមួយប្រមុខនៃស្ថាប័ននីតិប្បញ្ញត្តិ និងប្រព័ន្ធតុលាការ ដើម្បីរៀបចំការបោះឆ្នោតប្រធានាធិបតីក្នុងរយៈពេលអតិបរមា 50 ថ្ងៃ៕ ដោយ៖ ធីរីណា
រូបថត៖ IRNA