ព័ត៌មានទាន់ហេតុការណ៍៖

យុវជន ម៉ៅ មុនីដារិទ្ធ អាយុ ១៥ឆ្នាំ ទទួលបាន មេដាយមាស ពីការប្រឡងគណិតវិទ្យាអូឡាំព្យាដ សិង្ហបុរី-អាស៊ាន អន្តរជាតិ ឆ្នាំ២០២៤ (SASMO 2024) ក្នុងចំណោមសិស្សសរុបចំនួន 57,075នាក់

ចែករំលែក៖

ខេត្តកណ្តាល៖ យុវជន ម៉ៅ មុនីដារិទ្ធ អាយុ ១៥ឆ្នាំ ទទួលបាន មេដាយមាស ពីការប្រឡងគណិតវិទ្យាអូឡាំព្យាដ សិង្ហបុរី-អាស៊ាន អន្តរជាតិ ឆ្នាំ២០២៤ (SASMO 2024) ក្នុងចំណោមសិស្សសរុបចំនួន 57,075នាក់ ។ ចំណុចនេះបានបង្ហាញថា កូនខ្មែរសម័យបច្ចុប្បន្ន មានឈ្មោះបោះសំឡេងលើពិភពលោក ក្លាយជាសិស្សឆ្នើម រៀនពូកែ សម្រាប់ជាធនធានមនុស្សយ៉ាងសំខាន់ ក្នុងការយកចំណេះដឹងមកធ្វើការ បម្រើការងារប្រកបដោយសក្តានុពល ។ 

ពិតជាសូម «អបអរសាទរសិស្សឈ្មោះ ម៉ៅ មុនីដារិទ្ធ ភេទ ប្រុស អាយុ ១៥ឆ្នាំ ជាសិស្សរៀនថ្នាក់ទី10P2 នៃវិទ្យាល័យ សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ព្រែកអញ្ចាញ សាលារៀនជំនាន់ថ្មី ស្រុកមុខកំពូល ខេត្តកណ្ដាល ទទួលបាន មេដាយមាស ពីការប្រឡងគណិតវិទ្យាអូឡាំព្យាដ សិង្ហបុរី-អាស៊ាន អន្តរជាតិ ឆ្នាំ២០២៤ (SASMO 2024) ក្នុងចំណោមសិស្សសរុបចំនួន 57,075នាក់ មកពី 38ប្រទេស ស្មើនឹង7,333សាលា និងសិស្សចូលរួមប្រឡងនៅកម្ពុជាមានចំនួន 1,401នាក់ ដែលមកពី 130សាលា»! កូនខ្មែរ អាចធ្វើបាន មានសមត្ថភាព បង្ហាញពិភពលោកឱ្យដឹង កត្តាសន្តិភាព វិស័យអប់រំក៏រីកចម្រើន ៕

ដោយ ៖ សិលា


ចែករំលែក៖