ព័ត៌មានទាន់ហេតុការណ៍៖

មិនត្រូវ​បើកបរហួសល្បឿនកំណត់! មិនត្រូវបើកបរក្រោមឥទ្ធិពលនៃជាតិស្រវឹង ឬសារធាតុញៀន!​ មនុស្ស​៤នាក់ស្លាប់​ និងរបួសធ្ងន់ស្រាល ០៩នាក់​

ចែករំលែក៖

ភ្នំពេញ​៖​ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយក ដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ​ បានឱ្យដឹងថា​ ករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី០១ ខែមិថុនា ​ឆ្នាំ២០២៤ម្សិលមិញនេះ​ បណ្តាលឲ្យមនុស្សស្លាប់ ០៤នាក់ និងរបួសធ្ងន់ស្រាល ០៩នាក់​ និងបានកើតឡើង០៩លើក។ ដូច្នេះ​ ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍!​ ពាក់​មួក​សុវត្ថិភាព​​ម្នាក់​ ការពារ​ជីវិត​មនុស្ស​ម្នាក់! ពេលបើកបរត្រូវប្រកាន់ខ្ជាប់នូវ សុជីវធម៌ សីលធម៌ និងការយោគយល់អធ្យាស្រ័យទៅវិញទៅមក!​ មិនត្រូវ​បើកបរហួសល្បឿនកំណត់! មិនត្រូវបើកបរក្រោមឥទ្ធិពលនៃជាតិស្រវឹង ឬសារធាតុញៀន!​ គោរព​ច្បាប់​ចរាចរ​ណ៍​ ស្មេីនិង​គោរព​ជីវិត​របស់​លោក​អ្នក!​

ប្រភពដដែលបន្តថា​ ក្នុង​ករណី​គ្រោះថ្នាក់ចរាចរណ៍នេះ​ បានកើតឡើងចំនួន ០៩លើក (យប់ ០៧លើក) បណ្តាលឲ្យមនុស្ស ស្លាប់ ០៤នាក់ (ស្រី ០០នាក់), រងរបួសសរុប ០៩នាក់ (ស្រី ០១នាក់), រងរបួសធ្ងន់ ០៨នាក់ (ស្រី ០១នាក់) រងរបួសស្រាល ០១នាក់ (ស្រី ០០នាក់) និងមិនពាក់មួកសុវត្ថិភាព ០៧នាក់ (យប់ ០៧នាក់)។

របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ៖ ល្មើសល្បឿន ០៣លើក (ស្លាប់ ១នាក់, ធ្ងន់ ០៣នាក់, ស្រាល ០០នាក់) , មិនគោរពសិទិ្ឋ ០២លើក (ស្លាប់ ០០នាក់, ធ្ងន់ ០២នាក់, ស្រាល ០០នាក់) និងប្រជែងគ្រោះថ្នាក់ ០១លើក (ស្លាប់ ០១នាក់, ធ្ងន់ ០០នាក់, ស្រាល ០០នាក់), បត់គ្រោះថ្នាក់២លើក ស្លាប់១នាក់ របួសធ្ងន់១នាក់, កត្តាយាន ១លើក ស្លាប់១នាក់ ធ្ងន់នាក់ ស្រាល១នាក់ ៕

ដោយ​៖ តារា​


ចែករំលែក៖