ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តស្ទឹងត្រែង ចាត់ទុកថា គេហទំព័រ Facebook វិទ្យុអាស៊ីសេរី ផ្សាយពុំមានមូលដ្ឋានយល់ដឹងច្បាស់លាស់

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ សេចក្ដីបំភ្លឺព័ត៌មានរបស់រដ្ឋបាលខេត្តស្ទឹងត្រែង ចំពោះការចុះផ្សាយរបស់គេហទំព័រ Facebook វិទ្យុអាស៊ីសេរី ជាបណ្ដាញសារព័ត៌មានក្រៅស្រុក មានឈ្មោះ RFA Khmer បានចុះផ្សាយធ្វើឱ្យសាធារណជន និងប្រជាពលរដ្ឋមានការយល់ច្រឡំមកលើការដឹកនាំ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តស្ទឹងត្រែង ហើយជាកាផ្សាយពុំមានមូលដ្ឋានយល់ដឹងច្បាស់លាស់ នាយប់ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ មានខ្លឹមសារថា “ពលរដ្ឋរិះគន់អាជ្ញាធរខេត្តស្ទឹងត្រែង រឿងកាយផ្លូវឱ្យខូចដោយសារគ្មានផែនការសាងសង់ច្បាស់លាល់”។

រដ្ឋបាលខេត្តស្ទឹងត្រែង សូមយកឱកាសនេះ ដើម្បីបំភ្លឺព័ត៌មាន ចំពោះការចុះផ្សាយរបស់គេហទំព័រ Facebook វិទ្យុអាស៊ីសេរី ជាបណ្តាញសារព័ត៌មានក្រៅស្រុក មានឈ្មោះ RFA Khmer បានចុះផ្សាយនា យប់ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ មានខ្លឹមសារថា ពលរដ្ឋរិះគន់អាជ្ញាធរខេត្តស្ទឹងត្រែង រឿងកាយផ្លូវឱ្យខូច ដោយសារគ្មានផែនការសាងសង់ច្បាស់លាល់ ដែលការចុះផ្សាយនេះ អាចធ្វើឱ្យសាធារណជន និងប្រជា ពលរដ្ឋមានការយល់ច្រឡំមកលើការដឹកនាំ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តស្ទឹងត្រែង ហើយជាការផ្សាយ ពុំមានមូលដ្ឋានគ្រប់ជ្រុងជ្រោយ និងមានចរិតបន្ទច់បង្អាក់ការអភិវឌ្ឍគម្រោងសេដ្ឋកិច្ចសង្គមដើម្បីបម្រើ ប្រយោជន៍សាធារណៈ។

រដ្ឋបាលខេត្តស្ទឹងត្រែង សូមធ្វើការជម្រាបជូនសាធារណជន មេត្តាជ្រាបថា ការចុះផ្សាយដូចមានក្នុង ខ្លឹមសារខាងលើ ព្រមទាំងការ Live ក្នុងគេហទំព័រ Facebook របស់វិទ្យុអាស៊ីសេរីនោះគឺពុំមានមូលដ្ឋាន យល់ដឹងច្បាស់លាស់ពីសារបាននៃគម្រោងអភិវឌ្ឍន៍នៅក្នុងខេត្តស្ទឹងត្រែងនោះទេ សូមកុំមានការភាន់ច្រឡំ ចំពោះករណីនេះ។ ដោយឡែកមតិយោបល់របស់តំណាងសមាគមអាដហុកក្នុងសាច់រឿងចុះផ្សាយនោះ ក៏ សូមធ្វើការកែលម្អឡើងវិញ ដើម្បីឱ្យក្លាយទៅជាធាតុចូលវិជ្ជមាន និងមានសារប្រយោជន៍ដល់សង្គមជាតិ ជា ជាងគ្រាន់តែនិយាយរុញ ឱ្យចូលទៅក្នុងសភាពការណ៍នៃសេណារីយ៉ូណាមួយ ឬព្រឹត្តិការណ៍អ្វីមួយ ខណៈ ដែលពុំបានស្គាល់ និងយល់ដឹងច្បាស់នូវផែនការ និងបច្ចេកទេស ហើយថែមទាំងមិនចំណេញទាល់តែសោះ ក្នុងក្របខ័ណ្ឌនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ជាប្រយោជន៍សាធារណៈ។ ម្យ៉ាងទៀតការបារម្ភខ្វល់ខ្វាយរប ប្រជាពលរដ្ឋក្នុងខេត្តជុំវិញបញ្ហានេះ យើងខ្ញុំ សូមបងប្អូនមានការអធ្យាស្រ័យ យោគយល់ឱ្យអស់លទ្ធភាព ចំពោះការអភិវឌ្ឍគម្រោងនានាក្នុងខេត្តតែងមានផលប៉ះពាល់ខ្លះៗជាក់ជាពុំខានឡើយ។

រដ្ឋបាលខេត្តស្ទឹងត្រែង សូមបញ្ជាក់ជូនថា គម្រោងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ ក្នុងគម្រោងក្រុង របៀង៤ ជាហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) គឺមានទីប្រឹក្សាបច្ចេកទេស និងមានអ្នក ជំនាញបច្ចេកទេស អ្នកទទួលការជាអ្នកអនុវត្តគម្រោងដែលបានធ្វើការសិក្សា និងដាក់ចេញគម្រោងប្លង់មេ សម្រាប់អនុវត្តយ៉ាងច្បាស់លាស់ បញ្ចៀសផល់ប៉ះពាល់ឱ្យអស់លទ្ធភាព។ លើមូលដ្ឋាននេះ រដ្ឋបាលខេត្តនឹង សហការជាមួយមន្ទីរជំនាញពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ អ្នកអនុវត្តគម្រោង ដើម្បីធ្វើការជួសជុលកែលម្អឡើងវិញ ចំពោះការខូចខាតហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចសង្គម ជាពិសេសផ្លូវថ្នល់ឱ្យមានគុណភាពប្រើប្រាស់បាន។

រដ្ឋបាលខេត្តស្ទឹងត្រែង សូមអំពាវនាវដល់សាធារណជន និងប្រជាពលរដ្ឋ ឱ្យមានការយោគយល់ អធ្យាស្រ័យ គាំទ្រដល់ការអនុវត្តគម្រោងជាប្រយោជន៍សង្គមជាតិ និងប្រជាពលរដ្ឋក្នុងខេត្ត។ អាស្រ័យហេតុនេះ សូមសាធារណជន និងបុលបញព័ត៌មិនបាជាតិ-អន្តរជាតិ មេត្តាជ្រាប ៕

ដោយ ៖ សិលា


ចែករំលែក៖