ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងទំនើង១២នាក់បង្ហោះម៉ូតូត្រូវនគរបាលស្រុកអង្គស្នួលឃាត់ខ្លួនយកទៅអប់រំ

ចែករំលែក៖

ខេត្តកណ្ដាល៖ នគរបាលស្រុកអង្គស្នួល បានឃាត់ខ្លួនក្មេងទំនើង១២នាក់នាំមកអធិការដ្ឋាននគរបាលស្រុក ដើម្បីធ្វើការអប់រំ បន្ទាប់ពីក្រុមក្មេងទំនើងទាំងនេះ បង្ហោះម៉ូតូយ៉ាងអនាធិបតេយ្យកាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ២១ និង៣០នាទី នៅចំណុចផ្លូវជាតិលេខ៤ ក្នុងភូមិស្រះសង្គម ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ។

មន្ត្រីនគរបាលស្រុកអង្គស្នួលបានឱ្យដឹងថា ក្មេងទំនើងមានគ្នា១២នាក់ ១-ឈ្មោះ សំ កុសល ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ស្នាក់នៅបន្ទប់ជួលក្នុងភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។ ២-ឈ្មោះ ឆិល សុខគា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ស្នាក់នៅបន្ទប់ជួលក្នុងភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។ ៣-ឈ្មោះ ត្រោក ចិន្ដា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ស្នាក់នៅបន្ទប់ជួលក្នុងភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។ ៤-ឈ្មោះ ម៉ៅ រស្មី ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ស្នាក់នៅបន្ទប់ជួលភូមិបុរីកម្មករ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។  ៥-ឈ្មោះ នង សុផាន់ណាន ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ស្នាក់នៅបន្ទប់ជួលក្នុងភូមិបុរីកម្មករ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។ ៦-ឈ្មោះ ត្រូក ឈឿន ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ស្នាក់នៅបន្ទប់ជួលក្នុងភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។ ៧-ឈ្មោះ យ៉ាន សុគា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ស្នាក់នៅបន្ទប់ជួលក្នុងភូមិបុរីកម្មករ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។ ៨-ឈ្មោះ នង សុផាន់និត ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ស្នាក់នៅបន្ទប់ជួលក្នុងភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។ ៩-ឈ្មោះ ម៉ន មេសា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ស្នាក់នៅបន្ទប់ជួលក្នុងភូមិបុរីកម្មករ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។ ១០-ឈ្មោះ ម៉ៅ ឧត្ដម ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ស្នាក់នៅបន្ទប់ជួលក្នុងភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។ ១១-ឈ្មោះ សុខ ចំរើន ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ស្នាក់នៅបន្ទប់ជួលក្នុងភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។ ១២-ឈ្មោះ ស្រស់ ភិរ៉ូត ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ស្នាក់នៅបន្ទប់ជួលក្នុងភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ។

ចំពោះករណីនេះ កម្លាំងផ្នែកបានធ្វើការអប់រំរយៈពេល៣៦ម៉ោង និង៤៨ម៉ោងនៅអធិការដ្ឋាននគរបាលស្រុក ហើយអញ្ជើញឪពុកម្តាយមកទទួលយកទៅអប់រំនៅផ្ទះបន្ត  ៕

ដោយ៖ ស្អាងជ័យ


ចែករំលែក៖