ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងស្ទាវ២ក្រុមប្រដាប់ដោយដាវ កាំបិត ដេញកាប់គ្នាតាមដងផ្លូវត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌសែនសុខឃាត់ខ្លួនបាន១០នាក់និងម៉ូតូ៥គ្រឿង

ចែករំលែក៖

ភ្នំពេញ ៖ ក្មេងស្ទាវ២ក្រុមប្រដាប់ដោយដាវ កាំបិត ដេញកាប់គ្នាតាមដងផ្លូវ បង្កភាពអសន្តិសុខ និងការភ័យខ្លាចនៅក្នុងមូលដ្ឋាន ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌសែនសុខឃាត់ខ្លួនបានចំនួន១០នាក់ និងម៉ូតូចំនួន៥គ្រឿង កាលពីវេលាម៉ោង ១២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតនៅក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីសមត្ថកិច្ចនគរបាលខណ្ឌសែនសុខបានឱ្យដឹងថា ក្រុមក្មេងស្ទាវទាំង២ក្រុមនេះប្រដាប់ដោយដាវ កាំបិត ដេញកាប់គ្នាតាមដងផ្លូវ បង្កភាពអនាធិបតេយ្យ អសន្តិសុខក្នុងសង្កាត់គោកឃ្លាង រហូតដល់ផ្លូវហាណូយ ដោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋ ទើបកម្លាំងសមត្ថកិច្ចយើងល្បាតក្នុងមូលដ្ឋានបានចុះទៅដល់ឃាត់ខ្លួនបានក្មេងស្ទាវទាំង២ក្រុមសរុប១០នាក់ និងម៉ូតូ៥គ្រឿង។ 

បច្ចុប្បន្នក្រុមក្មេងស្ទាវទាំងអស់និងវត្ថុតាងត្រូវបាននាំខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕

ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖