ព័ត៌មានទាន់ហេតុការណ៍៖

ហេតុអ្វីបានជាត្រូវពាក់ “មួកសុវត្ថិភាព” រៀងរាល់ពេលធ្វើដំណើរ?

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២៤នេះ បានឱ្យដឹងថា ហេតុអ្វីបានជាត្រូវពាក់ “មួកសុវត្ថិភាព” រៀងរាល់ពេលធ្វើដំណើរ?

ក្រសួង បានឱ្យដឹងថា អត្ថប្រយោជន៍នៃមួកសុវត្ថិភាព៖

– កាត់បន្ថយរំញ័រដោយការប៉ះទង្គិច

– បំបែកកំលាំងប៉ះទង្គិចនៅលើពាសពេញផ្ទៃខាងលើ

– ការពារការប៉ះទង្គិចដោយផ្ទាល់រវាងលលាដ៍ក្បាល ជាមួយវត្ថុប៉ះទង្គិច

– កាត់បន្ថយគ្រោះថ្នាក់ធ្ងន់ធ្ងរដល់លលាដ៍ក្បាលប្រហែល៧០%

– កាត់បន្ថយឱកាសនៃការស្លាប់រហូតដល់៤០% (អាស្រ័យទៅលើល្បឿនបើកបរ)

– អាចការពារមិនឱ្យធូលី ឬសារធាតុកខ្វក់ប៉ះស្បែកមុខ និងភ្នែក។ 

ជាមួយគ្នានេះ ក្រសួង សាធារណការ ក៏បានបង្ហាញពីឈ្វេងយល់អំពីតម្លៃសេវា សម្រាប់ការដាក់ពាក្យស្នើសុំប្រឡងយកបណ្ណបើកបរផងដែរ។ 

ក្រសួង បានបញ្ជាក់ថា សូមឈ្វេងយល់ពីតម្លៃសេវារដ្ឋបាល សម្រាប់ការដាក់ពាក្យស្នើសុំប្រឡងយកបណ្ណបើកបរ ទៅតាមប្រភេទបណ្ណនីមួយៗ មានដូចជា ៖

– តម្លៃសេវា បណ្ណបើកបរ ប្រភេទ ក ស្មេីនិង ៣០,០០០ រៀល

– តម្លៃសេវា បណ្ណបើកបរ ប្រភេទ ខ ស្មេីនិង ៩០,០០០ រៀល

– តម្លៃសេវា បណ្ណបើកបរ ប្រភេទ  គ-ឃ ស្មេីនិង ៩៥,០០០ រៀល

– តម្លៃសេវា បណ្ណបើកបរ ប្រភេទ ង ស្មេីនិង ១០០,០០០ រៀល៕

ដោយ ៖ តារា


ចែករំលែក៖