ព័ត៌មានទាន់ហេតុការណ៍៖

លោក លឹម ជាវុត្ថា ៖ វិទ្យុបរទេសនិយាយខ្មែរ បានផ្សាយបំភ្លៃថា «ប្រទេសចិនជាអ្នកនៅពីក្រោយខ្នង ជួយកិច្ចការបច្ចេកទេសបង្កើត CoolApp»

ចែករំលែក៖

ភ្នំពេញ ៖ នារសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤ លោក លឹម ជាវុត្ថា ស្ថាបនិក និងជាអគ្គនាយក CoolApp ! បណ្តាញព័ត៌មាន Fresh News បានថ្លែងថា ៖ វិទ្យុបរទេសនិយាយខ្មែរ បានផ្សាយបំភ្លៃថា «ប្រទេសចិនជាអ្នកនៅពីក្រោយខ្នង ជួយកិច្ចការបច្ចេកទេសបង្កើត CoolApp»។

លោកបន្តថា៖ សូមឆ្លើយតបយ៉ាងខ្លីជូនវិទ្យុបរទេសនិយាយខ្មែរ ដែលបានផ្សាយបំភ្លៃថា «ប្រទេសចិនជាអ្នកនៅពីក្រោយខ្នង ជួយកិច្ចការបច្ចេកទេសបង្កើត CoolApp» ក្នុងនាមខ្ញុំជាស្ថាបនិក និងអគ្គនាយកបណ្តាញព័ត៌មាន Fresh News និង CoolApp សូម ជំរាបជូនច្បាស់ៗវិញ «កុំថាឡើយជនជាតិចិនមួយក្រុម សូម្បីតែម្នាក់ក៏គ្មាន»។

ឪលោកអើយ ! កាលពី១០ឆ្នាំមុន ខ្ញុំធ្លាប់ទទួលរងការវាយប្រហារទង្វើបែបនេះច្រើនដងហើយ នៅពេលបង្កើតកម្មវិធីអានព័ត៌មាន Fresh News ដំបូងៗ, ជនបរទេសច្រមុះស្រួចមួយក្រុមមិនជឿថាខ្មែរធ្វើបាន, ឥឡូវនេះទទួលទៀតហើយ ! ហេតុអ្វីចូលចិត្តវាយទម្លាក់ស្នាដៃខ្មែរម៉្លេះ ! ៕

ដោយ ៖ សិលា


ចែករំលែក៖