ភ្នំពេញ៖ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយក ដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ អំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋបន្តបើកបរយានយន្តរបស់លោកអ្នកដោយប្រុងប្រយ័ត្ន! ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍! ពាក់មួកសុវត្ថិភាពម្នាក់ ការពារជីវិតមនុស្សម្នាក់! ពេលបើកបរត្រូវប្រកាន់ខ្ជាប់នូវ សុជីវធម៌ សីលធម៌ និងការយោគយល់អធ្យាស្រ័យទៅវិញទៅមក! មិនត្រូវបើកបរហួសល្បឿនកំណត់! មិនត្រូវបើកបរក្រោមឥទ្ធិពលនៃជាតិស្រវឹង ឬសារធាតុញៀន! គោរពច្បាប់ចរាចរណ៍ ស្មេីនិងគោរពជីវិតរបស់លោកអ្នក!
ជាក់ស្ដែងករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៤ម្សិលមិញ បណ្តាលឱ្យមនុស្សស្លាប់ ២នាក់ និងរបួសធ្ងន់ស្រាល ៥នាក់ និងបានកើតឡើងចំនួន ៤លើក ក្នុងនោះមាន៖ (យប់ ៣លើក) បណ្តាលឲ្យមនុស្ស ស្លាប់ ២នាក់ (ស្រី ០នាក់), រងរបួសសរុប ៥នាក់ (ស្រី ៣នាក់), រងរបួសធ្ងន់ ៥នាក់ (ស្រី ៣នាក់) រងរបួសស្រាល ០នាក់ (ស្រី ០នាក់) និងមិនពាក់មួកសុវត្ថិភាព ៥នាក់ (យប់ ៥នាក់)។
របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ៖ ល្មើសល្បឿន ២លើក (ស្លាប់ ២នាក់, ធ្ងន់ ១នាក់, ស្រាល ០នាក់) , មិនគោរពសិទិ្ឋ ១លើក (ស្លាប់ ០នាក់, ធ្ងន់ ៣នាក់, ស្រាល ០នាក់) និងមិនប្រកាន់ស្តាំ ១លើក (ស្លាប់ ០នាក់, ធ្ងន់ ១នាក់, ស្រាល ០នាក់) ៕ដោយ៖តារា