ព័ត៌មានទាន់ហេតុការណ៍៖

ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្ដាល​ សូមជម្រាបជូនសាធារណជនទៅនឹងករណី ក្មេងទំនើង(បង្ហោះម៉ូតូ)

ចែករំលែក៖

ខេត្ត​កណ្ដាល​៖​ យោងតាម​សេចក្តីបំភ្លឺព័ត៌មាន! ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមជម្រាបជូន សាធារណជនទៅនឹងករណី ក្មេងទំនើង(បង្ហោះម៉ូតូ) នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ នៅចំណុចផ្លូវជាតិលេខ២ ភូមិព្រែកឫស្សី សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ហើយត្រូវបានអ្នកធ្វើដំណើរតាមផ្លូវថតបានរូបភាពសកម្មភាពខាងលើ រួចយកមកផ្សព្វផ្សាយក្នុងបណ្តាញសង្គម។

ក្រោយពីទទួលបានព័ត៌មាននេះភ្លាម ដោយអនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត កំពុងស្រាវជ្រាវកំណត់អត្តសញ្ញាណក្រុមក្មេងទំនើងខាងលើ ដើម្បីយកមកចាត់ការតាមនីតិវិធី។

អាស្រ័យហេតុនេះសូមសាធារណជនដែលប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមជ្រាប!៕

ដោយ៖ ស តារា


ចែករំលែក៖