ព័ត៌មានទាន់ហេតុការណ៍៖

ភ្នំខ្នងក្រពើជាតំបន់ទេសចរណ៍ដ៏ស្រស់ស្អាតនិងទាក់ទាញដែលលាក់ខ្លួននៅក្នុងឧទ្យានជាតិជួរភ្នំក្រវ៉ាញកណ្តាល 

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ ភ្នំខ្នងក្រពើជាតំបន់ទេសចរណ៍ដ៏ស្រស់ស្អាតនិងទាក់ទាញដែលលាក់ខ្លួននៅក្នុងឧទ្យានជាតិជួរភ្នំក្រវ៉ាញកណ្តាល គ្របដណ្តប់លើខេត្តកោះកុង ខេត្តកំពង់ស្ពឺនិងខេត្តពោធិ៍សាត់ ។ ដើម្បីទៅដល់ទីនោះយើងត្រូវធ្វើដំណើរថ្មើរជើងពីភូមិតាំងបំពង់ប្រមាណ 10km ។ នេះជាការបញ្ជាក់ពី ក្រសួងទេសចរណ៍ នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤។

ក្រសួងទេសចរណ៍ បានបន្តថា ៖ វាលស្មៅខៀវខ្ចីដ៏ស្រស់ត្រកាល ផ្កានិងរុក្ខជាតិច្រើនប្រភេទ ថ្ងៃរះដ៏ស្រស់ស្អាតនៅពយច្រាំងដាច់ ថ្មដែលមានសណ្ឋានដូចក្រពើ ទឹកធ្លាក់អូរឆាំឆាដ៏ត្រជាក់។ ខ្យល់អាកាសបរិសុទ្ធ បរិយាកាសស្ងប់ស្ងាត់ល្អ ជាមួយនឹងអាកាសធាតុត្រជាក់ មានអព្ទនៅជុំវិញខ្លួន ដែលធ្វើឱ្យយើងទទួលបានអារម្មណ៍ស្រស់ស្រាយ រំសាយអស់រាល់ទុក្ខកង្វល់នៅទីនោះ ៕

ដោយ ៖ សិលា


ចែករំលែក៖