ព័ត៌មានទាន់ហេតុការណ៍៖

ជនបរទេសពីរនាក់ ស្លាប់ម្នាក់របួសធ្ងន់ម្នាក់ក្នុងជម្លោះរឿងចែកលុយគ្នា

ចែករំលែក៖

ភ្នំពេញ៖ បុរសជាជនជាតិបង់ក្លាដេសពីរនាក់បានឈ្លោះប្រកែកគ្នារឿងចែកលុយមិនត្រូវ ហើយយកកាំបិតដេញចាក់គ្នាទៅវិញទៅមកបណ្ដាលឱ្យម្នាក់ស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យនិងម្នាក់ទៀតរងរបួសធ្ងន់ ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៧ យប់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ ស្ថិតនៅ ផ្ទះជួលមួយកន្លែងក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បើតាមការបញ្ជាក់ពីកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុគេសង្កេតឃើញជនរងគ្រោះទាំងពីរនាក់

ទេីបតែបានបើកលុយប្រាក់ខែថ្មីៗពីកន្លែងធ្វើការរោងចក្រ រួចត្រឡប់មកបន្ទប់ស្នាក់នៅវិញក៏យកលុយនោះមកចែកគ្នាដោយភាគីម្ខាងជាមេការបានយកលេីស គេ ទេីបធ្វើឱ្យម្ខាងទៀតកេីតទុក្ខមិនសុខ ចិត្តខឹងសម្បាយ៉ាងខ្លាំងមិនព្រមយក រហូតដល់ថ្នាក់យកលុយនោះទៅហែក ចោលបាចរាយប៉ាយពេញផ្លូវ នៅមុខផ្ទះ ជួល។ លុះមួយសន្ទុះក្រោយមកអ្នកទាំង ពីរបានឈ្លោះប្រកែកគ្នា រួចហើយវាយ ប្រតាយប្រតប់គ្នាឈានដល់ថ្នាក់យកកាំបិតចុងស្រូចដេញចាក់គ្នាទៅវិញទៅមកបណ្តាលឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរភ្លាមៗ ហើយពេលនោះស្រាប់តែមានម្នាក់បានរត់គេចចេញពីក្នុងបន្ទប់ស្រែកអោយគេជួយ ដោយសម្រូតចុះ តាមសំយាបផ្ទះខាងមុខធ្លាក់មកខាង ក្រោមហូរឈាមដាបខ្លួន ត្រូវបានប្រជាពលរដ្ឋឃេីញទេីបបង្កការភ្ញាក់ផ្អើល បាន ទាក់ទងទៅរថយន្ត៧១១កងពលតូច លេខ៧០ដឹកជនរងគ្រោះទាំងពីរនាក់ យកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ លោកសង្ឃភ្លាមៗ តែជាអកុសលម្នាក់ បានស្លាប់បាត់បង់ជីវិតពេលបញ្ជូនដល់ មន្ទីរពេទ្យ ចំណែកម្នាក់ទៀតកំពុងតែ សង្រ្គោះបន្ទាន់ ។

បន្ទាប់ពីកេីតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយកម្លាំងជំនាញព្រហ្មទណ្ឌខណ្ឌបានចុះទៅសួរនាំនៅចំណុច កើតហេតុរួច រួចនាំខ្លួនជនជាតិបរទេស បង់ក្លាដេសចំនួន៤នាក់ដែលស្នាក់នៅ បន្ទប់ជួលជិតគ្នាយកទៅប៉ុស្តិ៍សួរនាំបំភ្លឺ ដេីម្បីស្រាវជ្រាវរកមូលហេតុបន្ត ៕ជ្រោយពេជ្រ


ចែករំលែក៖