ព័ត៌មានទាន់ហេតុការណ៍៖

The Cambodia Daily បង្ហោះ​ថា​ មន្ត្រីអាជ្ញាធរជាតិអប្សរាម្នាក់ទម្លាយថាកម្ពុជាកំពុងក្លាយជាទីតាំងប្រព្រឹត្តអំពើចោរកម្មដ៏គួរឱ្យភ័យខ្លាចលើភ្ញៀវទេសចរ គឺជាព័ត៌មានក្លែងក្លាយ!

ចែករំលែក៖

ភ្នំពេញ​៖​ យោងតាម​ប្រភពព័ត៌មាន​ពី​លេខាធិការដ្ឋាន​ គ.ស.ព.ស​ នៅព្រឹកថ្ងៃ​សៅរ៍​ទី​២០​ ខែកក្កដា​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ ការបង្ហោះផ្សាយរបស់ក្រុមឧទ្ទាម The Cambodia Daily ថាមន្ត្រីអាជ្ញាធរជាតិអប្សរាម្នាក់ទម្លាយថាកម្ពុជាកំពុងក្លាយជាទីតាំងប្រព្រឹត្តអំពើចោរកម្មដ៏គួរឱ្យភ័យខ្លាចលើភ្ញៀវទេសចរ គឺជាព័ត៌មានក្លែងក្លាយ! 

សូមបញ្ជាក់ក្រុមឧទ្ទាម The Cambodia Daily នេះតែងតែផ្សាយ ព័ត៌មានបំផ្លើសបំភ្លៃ កាឡៃការពិត ក្នុងចេតនាទុច្ចរិតធ្វើឱ្យខូចសណ្ដាប់ធ្នាប់ និងបំពុលសង្គម ព្រមទាំងមួលបង្កាច់ធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ និងកិច្ចខិតខំរបស់រាជរដ្ឋាភិបាល។

ដូចនេះសូមបងប្អូនប្រជាពលរដ្ឋកុំមានការយល់ច្រឡំ សូមឈប់ចែករំលែក និងសូមឈប់បន្តតាមដាននូវការផ្សាយរបស់ក្រុមឧទ្ទាមនេះតទៅទៀត៕

ដោយ​៖ តារា​


ចែករំលែក៖