ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មាន​សុខភាព​៖​ ចូលរួមបង្ការជំងឺទឹកនោមផ្អែម ជំងឺលើសសំពាធឈាម និងជំងឺបេះដូង សរសៃឈាម ទាំងអស់គ្នា

ចែករំលែក៖

ភ្នំពេញ​៖​ ក្រសួង​សុខាភិបាល​កម្ពុជា​ នៅព្រឹក​ថ្ងៃ​ទី​២៤​ ខែកក្កដា​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ ចូលរួមបង្ការជំងឺទឹកនោមផ្អែម ជំងឺលើសសំពាធឈាម និងជំងឺបេះដូង សរសៃឈាម ទាំងអស់គ្នាដោយ៖

*១-សូមទទួលទានអាហារ មាន អំបិលតិច ខ្លាញ់តិច និងស្ករតិច។ 

*២-សូមហាត់ប្រាណ ឫធ្វើកិច្ចការណាដែលប្រើកម្លាំងពលកម្មបញ្ចេញញើស អោយបានទៀងទាត់រៀងរាល់សប្តាហ៍។

*៣-សូមថែរក្សាខ្លួនកុំអោយឡើង ឫប្រែប្រួលទម្ងន់លឿនពេក។

យើងអាចធ្វើបានទាំងអស់គ្នា បង្ការជំងឺមិនឆ្លងចាប់ពីពេលឥឡូវនេះ!៕

ដោយ​៖ តារា​


ចែករំលែក៖