ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីជំនាញមន្ទីរសុខាភិបាលចុះបាញ់ថ្នាំសម្លាប់មូស​នៅតំបន់ប្រជុំជន តំបន់មានកើតជំងឺគ្រុនឈាម តាមខ្នងផ្ទះប្រជាជនចំនួន ៣ភូមិ នៅស្រុករមាសហែក

ចែករំលែក៖

ខេត្តស្វាយរៀង៖ មន្ត្រីជំនាញមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តស្វាយរៀងចុះបាញ់ថ្នាំសម្លាប់មូស​នៅតំបន់ប្រជុំជន តំបន់មានកើតជំងឺគ្រុនឈាម តាមខ្នងផ្ទះប្រជាជន ចំនួន៣ភូមិ មានភូមិតាត្រាវ  ភូមិកំពង់ត្រាច​ និង ភូមិឈើភ្លើងឃុំកំពង់ត្រាច ស្រុករមាសហែក។

យោងតាមមន្ត្រីមន្ទីរសុខាភិបាល​នៃរដ្ឋបាល​ ខេត្តស្វាយរៀងបានអោយដឹងនារសៀលថ្ងៃទី២៥ខែកក្កដាឆ្នាំ២០២៤នេះថាការចុះបាញ់ថ្នាំនេះគឺរយះពេល៤ថ្ងៃចាប់ ពីថ្ងៃទី២១ ដល់២៤ ខែកក្កដា ឆ្នាំ២០២៤ ដោយក្រុមកាងារប្រយុទ្ធនឹងជំងឺគ្រុនឈាម​មន្ទីរសុខាភិបាល​នៃរដ្ឋបាល​ ខេត្តស្វាយរៀង បានធ្វើកិច្ចសហការជាមួយ មន្រ្តីការិយាល័យសុខាភិបាលស្រុកប្រតិបត្តិរមាសហែក  មណ្ឌលសុខភាពកំពង់ត្រាច និងមានកិច្ចសហការជាមួយអាជ្ញាធរស្រុកផងដែរ។

ប្រភពបន្តថា ដោយក្រុមការងារ បានចុះអប់រំសុខភាព ផ្សព្វផ្សាយអំពីជំងឺគ្រុនឈាម​ និងជំងឺគ្រុនឈិក ព្រមទាំងបានធ្វើសកម្មភាពបាញ់ថ្នាំសម្លាប់មូស​នៅតំបន់ប្រជុំជន តំបន់មានកើតជំងឺគ្រុនឈាម តាមខ្នងផ្ទះប្រជាជន នៅតាមផ្លូវទីសាធារណ: ផ្សារកំពង់ត្រាច សាលារៀនបឋមសិក្សា វិទ្យាល័យ វត្តអារាម​(កំពង់ត្រាច​ សមណារាម) សាលាមតេយ្យធនធានខេត្ត មូលដ្ឋានកងរាជអាវុធស្រុក ស្ថិតនៅភូមិតាត្រាវ  ភូមិកំពង់ត្រាច​  ភូមិឈើភ្លើង សរុប ៧២០៤ខ្នងផ្ទះ​ ។

មន្ត្រីជំនាញ ក៏បានធ្វើការអំពាវនាវ សូមបងប្អូនមេត្តាចូលរួមបន្តជួយអប់រំ ផ្សព្វផ្សាយ ណែនាំដល់លុបបំបាត់ជំរកមូសទាំងអស់គ្នាដើម្បីសុខមាលភាពកូនចៅនៅសហគមន៍យើង​ និង​យើង​គ្រប់គ្នា ៕

ដោយ៖ សុថាន


ចែករំលែក៖