ខេត្តពោធិ៍សាត់៖ អ្នកនាំពាក្យសាលាដំបូងខេត្តពោធិ៍សាត់ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជនមេត្តាជ្រាបថា៖ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ សាលាដំបូងខេត្តពោធិ៍សាត់ បានទទួលចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខ ៦៩៤ ចុះថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ ដែលទាក់ទងនឹងជនល្មើសជាក្មេងទំនើងមានគ្នា៥នាក់ដូចខាងក្រោម ៖
១-ឈ្មោះ ភួន ចាន់រៈ ភេទប្រុស អាយុ១៦ឆ្នាំ (មានខ្លួន) អាយុ១៧ឆ្នាំ (មានខ្លួន)
២-ឈ្មោះ សន សុផាត ភេទប្រុស ៣-ឈ្មោះ ឆន វីរៈបុត្រ ភេទប្រុស អាយុ១៧ឆ្នាំ (មានខ្លួន)
៤-ឈ្មោះ សុវណ្ណ កាន់ឈីត ហៅឈឺត ភេទប្រុស អាយុ១៤ឆ្នាំ (មានខ្លួន)
៥-ឈ្មោះ មូសារុំ លី ហៅស៊ូលូ ភេទប្រុស អាយុ១៦ឆ្នាំ (មានខ្លួន) ត្រូវបានតំណាងអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ ចោទប្រកាន់ពីបទ កាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត ប្រព្រឹត្តនៅភូមិសំពៅមាស សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ ២០២៤ តាមបញ្ញត្តិមាត្រា៤៩០ នៃក្រមព្រហ្មទណ្ឌ ។
បន្ទាប់ពីបានសួរចម្លើយ ជនត្រូវចោទជាក្មេងទំនើងទាំង៥នាក់ និងបានពិនិត្យភស្តុតាងក្នុងសំណុំរឿងរួចមក ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តពោធិ៍សាត់ បានចេញដីកាបង្គាប់អោយឃុំខ្លួនបណ្តោះអាសន្នលើជនល្មើសជាក្មេង ទំនើងទាំង៥នាក់ ពីបទ កាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត ប្រព្រឹត្តនៅភូមិសំពៅមាស សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ តាមបញ្ញត្តិមាត្រា៤៩០ នៃក្រមព្រហ្មទណ្ឌ នៅ ពន្ធនាគារខេត្តពោធិ៍សាត់ ដើម្បីចាត់ការបន្តតាមនីតិវិធី ។
អ្នកនាំពាក្យសាលាដំបូងខេត្តពោធិ៍សាត់សូមបញ្ជាក់ជូនថា កាលពីយប់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ វេលា ម៉ោង២២និង៣៥នាទី ជនល្មើសជាក្មេងទំនើងទាំង៥នាក់ខាងលើ បានជិះម៉ូតូ២គ្រឿងធ្វើសកម្មភាពជាក្រុមនៅស្តុប សំពៅមាស ក្នុងភូមិសំពៅមាស សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ហើយត្រូវសមត្ថកិច្ចដាក់គោលដៅត្រួត ពិនិត្យអាវុធជាតិផ្ទុះ គ្រឿងញៀន ជាតិស្រវឹង និងបង្ការទប់ស្កាត់ក្មេងទំនើង ចាប់ឃាត់ខ្លួនចំនួន៥នាក់ បន្ទាប់ពីឆែឆេររក ឃើញនិងដកហូតដាវសាំម៉ូរ៉ាយ១ដើម ដាវកែឆ្នៃ២ដើម ម៉ូតូ២គ្រឿង និងទូរសព្ទ័ដៃ៣គ្រឿង សកម្មភាពក្មេងទំនើងទាំង៥ នាក់នេះ ធ្វើអោយប៉ះពាល់ធ្ងន់ធ្ងរដល់សណ្តាប់ធ្នាប់សាធារណៈ និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ ដែលតុលាការបាននឹងកំពុងបន្តអនុវត្តច្បាប់ដោយម៉ឺងម៉ាត់ និងតឹងរឹងបំផុត៕
ដោយ៖ តារា