ភ្នំពេញ៖ ក្រសួងបរិស្ថាន នៅព្រឹកថ្ងៃចន្ទទី២៩ ខែកក្កដា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ មន្រ្តីរាជការ ប្រជាពលរដ្ឋ និយោជិត នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ បានបន្តចូលរួមក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» បានចំនួន ១៤,១២៣នាក់ ក្នុងចំណោមរាជធានី-ខេត្ត ចំនួន ៤(បួន) គឺ ខេត្តកណ្តាល ខេត្តត្បូងឃ្មុំ ខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ធំ។
ក្រសួងបរិស្ថាន បានឱ្យដឹងទៀតថា យុទ្ធនាការ “កម្ពុជាស្អាត ខ្មែរធ្វើបាន” ចូលរួមបានចំនួន ២៤,៩៨៨អង្គ/នាក់ អនុវត្តបាននៅ ៖
*ខេត្តត្បូងឃ្មុំ
-ក្រុងសួង សង្កាត់សួង
-ស្រុកពញ្ញាក្រែក (ឃុំក្រែក, និងឃុំពពេល)
-ស្រុកត្បូងឃ្មុំ ឃុំរកាពប្រាំ
+ខេត្តកំពង់ធំ
-ស្រុកកំពង់ស្វាយ ឃុំកំពង់ស្វាយ
-ស្រុកបារាយណ៍ ឃុំក្រវ៉ា
+ខេត្តកំពង់ឆ្នាំង
-ស្រុកសាមគ្គីមានជ័យ ឃុំស្វាយជុក។
*ខេត្តរតនគិរី
-សង្កាត់កាត់យក្ខឡោម
+ខេត្តព្រះសីហនុ
-ភូមិ២ សង្កាត់៣ ក្រុងព្រះសីហនុ
-ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ។
*ខេត្តកណ្តាល
-សង្កាត់សារិកាកែវ ក្រុងអរិយក្សត្រ
-សង្កាត់បារុង ក្រុងអរិយក្សត្រ
-សង្កាត់តាខ្មៅ ក្រុងតាខ្មៅ
-សង្កាត់ជ្រោយតាកែវ ក្រុងសំពៅពូន
-សង្កាត់ព្រែកជ្រៃ ក្រុងសំពៅពូន
-សង្កាត់ឈើខ្មៅ ក្រុងសំពៅពូន
-សង្កាត់សំពៅពូន ក្រុងសំពៅពូន
-សង្កាត់ព្រែស្តី ក្រុងសំពៅពូន
-ឃុំពោធិបាន ស្រុកកោះធំ
-ឃុំកោះធំ ស្រុកកោះធំ
-ឃុំសំរោង ស្រុកកៀនស្វាយ៕
ដោយ៖ តារា