ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី និងលោកស្រីបណ្ឌិត ហ៊ុន ម៉ាណែត បង្ហាញពីភាពសាមញ្ញ ការដាក់ខ្លួន ការគោរពឱនលំទោន ជាសកម្មភាពដែលលោកតែងតែធ្វើជាប្រចាំដល់ប្រជាជនខ្មែរទូទៅ

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ស្ត្រីទី១ នៃកម្ពុជា បានបង្ហាញពីភាពសាមញ្ញ ការដាក់ខ្លួន ការគោរពឱនលំទោន ជាសកម្មភាពដែលលោកតែងតែធ្វើជាប្រចាំដល់ប្រជាជនខ្មែរទូទៅ មិនឃ្លាតឆ្ងាយមនោសញ្ចេតនា បងប្អូន ពូមីង អ៊ុំ លោកយាយលោកតា ។ល។ 

សូមបញ្ជាក់ថា ៖ ភាពសាមញ្ញនិងការមិនបោះបង់ឬសគល់ខ្លួនឯងចោលជាតម្លៃដ៏ខ្ពស់បំផុតរបស់មនុស្ស! យើងអាចលូតលាស់ចេញពីគ្រាប់ដ៏តូចមួយ ហើយក្លាយជាដើមឈើធំ ជាប្រយោជន៍ដល់មនុស្សសត្វនានា ធំតាមចិត្តយើងចង់ តែក៏មិនអាចលុបបំបាត់ការពិតដែលថាកើតចេញពីគ្រាប់នោះទេ! 

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ស្ត្រីទី១ នៃកម្ពុជា  ! ថ្វីត្បិតថាកើតក្នុងសម័យកាលមួយដែលល្អប្រសើរជាងកាលជំនាន់ឪពុកម្តាយរបស់លោក តែឈាមជាកូនកសិករនៅតែរត់ពេញក្នុងខ្លួនរបស់លោក។ ឋានៈ លុយកាក់ តួនាទីទាំងអស់មិនអាចកែប្រែនិស្ស័យជាកូនកសិករ ក្នុងគ្រួសារខ្មែរដ៏ថ្លៃថ្នូរបាននោះទេ។

ភាពសាមញ្ញ ការដាក់ខ្លួន ការគោរពឱនលំទោន ជាសកម្មភាពដែលលោកតែងតែធ្វើជាប្រចាំដល់ប្រជាជនខ្មែរទូទៅ។ កូនកសិករនេះតែងតែគិតគូរដល់សុខទុក្ខនិងជីវភាពរបស់ប្រជាកសិករ ដោយលោកបានដាក់ខ្លួនស្មើ ចុះទៅដល់គ្រប់ភូមិស្រុក ដើម្បីស្វែងយល់ពីស្ថានភាពជាក់ស្តែង និងផ្តល់ជំនួយអោយបានទាន់ពេលវេលា។

យើងអាចឃើញសម្តេចធិបតីតឹងតែងជាមួយមន្រ្តីក្រោមឱវាទ តែលោកតែងតែមានស្នាមញញឹមទៅកាន់ប្រជាជនទូទៅ ព្រោះតែលោកជាប់ខ្សែជា “កូនកសិករ” ហ្នឹងហើយ! 

ដោយ ៖ សិលា


ចែករំលែក៖