ព័ត៌មានទាន់ហេតុការណ៍៖

នគរបាល​ខេត្តកំពង់ធំ​ បង្ហាញមុខ​​​ក្មេង​ទំនើងចំនួន​០៧នាក់​ ជាសាធារណៈ​មុននឹងបញ្ជូនខ្លួនទៅតុលាការ​

ចែករំលែក៖

ខេត្ត​កំពង់ធំ​៖ ​ដោយ​អនុវត្ត​យោង​តាម​បទបញ្ជា​ របស់​ប្រមុខ​ថ្នាក់ដឹកនាំ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត​ ស​ សុខា​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ ស​ ថេ​ត​ អគ្គស្នងការ​នគរបាល​ជាតិ​ ​ឯកឧត្ដម​ នួន​ ផា​រ័​ត្ន​ អភិបាលខេត្ត​ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​ លោក​ឧត្តមសេនីយ៍ត្រី​ ហេង​ សុផល​ ស្នងការ​នគរបាល​ខេត្ត​ បាន​ដាក់​ចេញ​នូវ​ផែនការ​យ៉ាង​តឹងរ៉ឹង​បំផុត​ ដល់​ថ្នាក់ដឹកនាំ​តាម​បណ្តា​ផែនការ​ងារ​ជំនាញ​ និង​អធិការដ្ឋាន​នគរបាល​ទាំង​០៩​ ក្រុង​-​ស្រុក​ ក៏​ដូច​ជា​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ ត្រូវ​អនុវត្ត​វិធានការ​ជំនាញ​ បង្ក្រាប​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​ ចំពោះ​បទល្មើស​នានា​ ជា​ពិសេស​បទល្មើស​ ដែល​បង្ករ​ឡើង​ដោយ​ក្មេង​ទំនើង​ ដើម្បី​ធានា​ រក្សា​បាន​ សន្តិសុខ​ សណ្តាប់ធ្នាប់​សាធារណៈ​ និង​សុវត្ថិភាព​សង្គម​ ។​

​លោក​ឧត្ដមសេនីយ៍ត្រី​ ទិ​ត​ សំណាង​ ស្នងការ​រង​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ​ បាន​ឱ្យដឹង​នៅព្រឹកថ្ងៃទី១៦​ ខែសីហា​ ឆ្នាំ​២០២៤នេះថា​៖ កម្លាំង​ប្រចាំការ​ គោលដៅ​ងាយ​រង​គ្រោះ​ កាលពីយប់ថ្ងៃ​ទី​១៣​ ខែ​សីហា​ ឆ្នាំ​២០២៤​ វេលា​ម៉ោង​ ២០​និង​ ១០​នាទី​ នៅ​ចំណុច​មុខ​ ខ្លោងទ្វារវត្ត​ ជី​និ​ត​ ភូមិ​កំពង់ថ្ម​ ឃុំ​កំពង់ថ្ម​ ស្រុក​ស​ន្ទុ​ក​ ​ខេត្តកំពង់ធំ​ ល្បាត​ឃើញ​ ក្មេង​ទំនើង​មួយ​ក្រុម​ ត្រួតពិនិត្យ​ឃើញ​វត្ថុ​តាង​ដាវ​ ០១​ ដើម​ ដុំ​ថ្ម​ ០១​ ដុំ​ ​ និង​ម៉ូតូ​ ​ ០១​គ្រឿង​ C125 ​ ពណ៌​ខ្មៅ​ស៊េរី​ ២០១៤ ​ផ្លា​ក​លេខ​ កំពង់ធំ​ 1F​ -7249​  ​និង​ឃាត់ខ្លួន​បាន​ ០៧​ នាក់​៖

១.​ឈ្មោះ​ ម៉ៅ​ នី​សា​ ភេទ​ ប្រុស​ អាយុ​ ១៧​ ឆ្នាំ​ នៅ​ភូមិ​ ចំបក់​ជ្រុំ​ ឃុំ​ប្រាសាទ​ ស្រុក​ស​ន្ទុ​ក​ ​ ខេត្តកំពង់ធំ​ ។​

២.​ឈ្មោះ​ រ៉​ន់​ បូ​រី​ ភេទ​ប្រុស​ អាយុ​១៦​ឆ្នាំ​ ​ នៅ​ភូមិ​ សុី​វុត្ថា​ ឃុំ​ប្រាសាទ​ ស្រុក​ស​ន្ទុ​ក​ ខេត្តកំពង់ធំ​ ។​

៣.​ឈ្មោះ​ លួ​ន​ ណែ​ត​ ហៅ​ឆែប​ ​ ភេទ​ ប្រុស​ អាយុ​ ១៨​ ឆ្នាំ​ ភូមិ​ ចំបក់​ជ្រុំ​ ស្រុក​ស​ន្ទុ​ក​ ខេត្តកំពង់ធំ​ ។​

៤.​ឈ្មោះ​ ឆុង​ ឈី​ ភេទ​ ប្រុស​ អាយុ​ ១៨​ ឆ្នាំ​ ភូមិ​ ចំបក់​ជ្រុំ​ ស្រុក​ ស​ន្ទុ​ក​ ខេត្តកំពង់ធំ​ ។​

៥.​ឈ្មោះ​ ហេង​ ពៅ​ ភេទ​ ប្រុស​ ​ អាយុ​ ១៤​ ឆ្នាំ​ ​ ភូមិ​ ចំបក់​ជ្រុំ​ ​ ស្រុក​ ស​ន្ទុ​ក​ ​ ខេត្តកំពង់ធំ​ ។​

៦.​ឈ្មោះ​ ថិ​ន​ សីហា​ ភេទ​ ប្រុស​ អាយុ​ ១៦​ឆ្នាំ​ នៅ​ភូមិ​ ចំបក់​ជ្រុំ​ ឃុំ​ប្រាសាទ​ ស្រុក​ស​ន្ទុ​ក​ ខេត្តកំពង់ធំ​ ។​

៧.​ឈ្មោះ​ចក់​ ជឿន​ ​ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ​នៅ​ភូមិ​ស៉ី​វុត្ថា​​ ឃុំ​ប្រាសាទ​ ស្រុក​ស​ន្ទុ​ក​ ខេត្តកំពង់ធំ​។​

​លោក​ស្នងការ​រង​ បាន​បញ្ជាក់ថា​ ករណី​ខាងលើ​ កម្លាំង​នគរបាល​ជំនាញ​ បានបញ្ជូនទៅ​សាលាដំបូងខេត្ត​ ដេីម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់៕

ដោយ​៖ តារា​


ចែករំលែក៖