ព័ត៌មានទាន់ហេតុការណ៍៖

Update៖ ករណីគ្រោះថ្នាក់ចរាចរណ៍នៅព្រៃនប់ ស្លាប់៦នាក់របួសធ្ងន់ម្នាក់ សុទ្ធសឹងជាគ្រួសារសាច់ញាតិនឹងគ្នា

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ ករណីគ្រោះថ្នាក់ចរាចរណ៍នៅព្រៃនប់ ស្លាប់៦នាក់របួសធ្ងន់ម្នាក់ សុទ្ធសឹងជាគ្រួសារសាច់ញាតិនឹងគ្នាដ៏សែនរន្ធត់ ! មកដឹងអត្តសញ្ញាណជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តហាយឡែនឌ័រ និងរថយន្តកុងតឺនរ័ តាមផ្លូវជាតិលេខ៤ ក្នុងឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីព្រលប់ថ្ងៃ១៧ ខែសីហា ឆ្នាំ២០២៤ គឺ(ស្លាប់៦នាក់របួសធ្ងន់ម្នាក់សុទ្ធសឹងជាគ្រួសារសាច់ញាតិនឹងគ្នា មិនគួរកើតរឿងបែបនេះត្រឹមតែ១ពព្រិកភ្នែកសោះ ក្លាយសោកនាដកម្ម។

ក្នុងនោះភាគីរថយន្ដហាយឡែនឌ័រ មានទិសដៅពីរាជធានីភំ្នពេញ ឆ្ពោះទៅ ខេត្តព្រះសីហនុ បើកបរដោយឈ្មោះ អេ សុងហេង ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរជាងជួសជុលម៉ូតូ និងអ្នករួមដំណើរចំនួន០៦នាក់៖

អ្នកទាំង០៧មានទីលំនៅភូមិស្គន់ ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។

គ្រោះថ្នាក់នេះបណ្តាលឲ្យស្លាប់ចំនួន០៦នាក់ និងរបួសធ្ងន់០១នាក់រួមមានឈ្មោះ ដូចខាងក្រោម ៖

១.ឈ្មោះ អេ សុងហេង ភេទប្រុស អ្នកបើកបររថយន្ដ (រងរបួសធ្ងន់)

២.ឈ្មោះ អេ ឡៃស៊ីម ភេទស្រី (ស្លាប់នៅកន្លែងកើតហេតុ)

៣.ឈ្មោះ ហេង សុខលាង ភេទប្រុស (ស្លាប់នៅកន្លែងកើតហេតុ)

៤.ឈ្មោះ ចឹង មួយឡា ភេទស្រី (ស្លាប់នៅកន្លែងកើតហេតុ)

៥.ឈ្មោះ អេ ឡៃស៊ន់ ភេទស្រី (ស្លាប់នៅកន្លែងកើតហេតុ)

៦.ឈ្មោះ ប៉ាង សុខ ភេទស្រី (ស្លាប់នៅកន្លែងកើតហេតុ)

៧.ឈ្មោះ ចឹង មួយឆេង ភេទស្រី (រងរបួសធ្ងន់ រួចបានស្លាប់នៅមន្ទីរពេទ្យ) ។

សមត្ថកិច្ចមិនទាន់បញ្ជាក់អំពីមូលហេតុគ្រោះថ្នាក់ចរាចរណ៍នេះបណ្តាលពីអ្វី ខាងណាបង្ករនៅឡើយ ខណៈភាពសោកសង្រេងកំពុងទុក្ខធ្ងន់ឥតគណនា នៃក្រុមគ្រួសារសព ៕

ដោយ ៖ សិលា


ចែករំលែក៖