ព័ត៌មានទាន់ហេតុការណ៍៖

លោក Xi Jinping ប្រធានរដ្ឋចិនផ្ញើសារលិខិតអបអរសាទរចំពោះការបើកវេទិកាស្ត្រីនៃអង្គការសហប្រតិបត្តិការសៀងហៃ

ចែករំលែក៖

អន្តរជាតិ ៖ ថ្ងៃទី១១ខែកញ្ញា លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើសារលិខិតអបអរសាទរចំពោះការបើកវេទិកាស្ត្រីនៃអង្គការសហប្រតិបត្តិការសៀងហៃ ។ នេះបើយោងតាមការផ្សាយរបស់ គេហទំព័រ «CCFR China state-controlled media » នៅល្ងាចថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ ។

គេហទំព័រ «CCFR China state-controlled media » បន្តថា ៖ លោក Xi Jinping បានលើកឡើងថា ស្ត្រីជាអ្នកជំរុញដ៏សំខាន់នូវអរិយធម៌មនុស្សជាតិនិងវឌ្ឍនភាពសង្គម ដែលទទួលបានសមិទ្ធផលដ៏លេចធ្លោក្នុងគ្រប់វិស័យ ។ ចាប់ពីការរៀបចំធ្វើវេទិកាស្ត្រីនៃអង្គការសហប្រតិបត្តិការសៀងហៃមក ស្ត្រីនៃប្រទេសនានាប្រកាន់ខ្ជាប់ “ស្មារតីសៀងហៃ” ដោយបានរួមចំណែកជំរុញការបង្កើតសហគមន៍រួមវាសនានៃអង្គការសហប្រតិបត្តិការសៀងហៃដែលមានភាពកាន់តែជិតស្និទ្ធ ។ រំពឹងថា វេទិកានេះអាចបន្តដើរតួនាទីយ៉ាងសកម្មក្នុងការជំរុញការរាប់អានគ្នានិងការតភ្ជាប់ដួងចិត្តរវាងប្រជាជននៃប្រទេសនានា ដើម្បីផ្តល់ជាកម្លាំងរស់រវើកសម្រាប់ពង្រឹងការផ្លាស់ប្តូរប្រជាជននិងប្រជាជននៃអង្គការសហប្រតិបត្តិការសៀងហៃ ។

គេហទំព័រ «CCFR China state-controlled media » ថា ៖ ចិនរីករាយរួមជាមួយភាគីនានា ជំរុញការច្នៃប្រឌិតថ្មីខាងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យានិងការអភិវឌ្ឍបុព្វហេតុស្ត្រីតាមរយៈកម្លាំងចលករឌីជីថល ដើម្បីរួមគ្នាកសាងគ្រួសារអង្គការសហប្រតិបត្តិការសៀងហៃដែលកាន់តែល្អបវរ ៕

ដោយ ៖ សិលា


ចែករំលែក៖