ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមការងារថែទាំផ្លូវថ្នល់របស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានជួសជុលជាលក្ខណៈបណ្ដោះអាសន្នរួចរាល់ជាបន្តបន្ទាប់ហើយ

ចែករំលែក៖

ខេត្តព្រះវិហារ ៖ ក្រោយពេលភ្លៀងធ្លាក់ជោគជាំ បានធ្វើឱ្យកំណាត់ផ្លូវមួយចំនួននៅភូមិសាស្រ្តខេត្តព្រះវិហារ ទទួលរងការ ខូចខាត ពេលនេះក្រុមការងារថែទាំផ្លូវថ្នល់របស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានជួសជុលជាលក្ខណៈបណ្ដោះអាសន្នរួចរាល់ជាបន្តបន្ទាប់ហើយ ដើម្បីបង្កភាពងាយស្រួលឱ្យបងប្អូនប្រជាពលរដ្ឋបានធ្វើដំណើរ។

លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានឱ្យដឹងថា ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ កំណាត់ផ្លូវជាតិលេខ ៩៥, ៩៤, ៩២ និងផ្លូវខេត្តលេខ 2PVH4 ខេត្តព្រះវិហារ ទទួលរងការខូចខាតដោយសារទឹកភ្លៀងធ្លាក់ច្រើន។ លោក សំ លាងទ្រី បានអំពាវនាវឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន ពេលធ្វើដំណើលើដងផ្លូវទាំងនេះ ព្រោះភ្លៀងនៅតែបន្តធ្លាក់នៅឡើយ។ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ នឹងខិតខំបន្តត្រួតពិនិត្យ កែសម្រួលឱ្យប្រសើរឡើងវិញនៅពេលបន្ទាប់៕

ដោយ ៖ សិលា


ចែករំលែក៖