ខេត្តសៀមរាប ៖ ពេលនេះ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ គណៈកម្មការ Guinness World Record កំពុងរាប់ចំនួនរថយន្តទំនើបៗនៅមុខប្រាសាទអង្គរវត្ត ដើម្បីបំបែកកំណត់ត្រាពិភពលោក «ការតាំងបង្ហាញរថយន្តទំនើបច្រើនជាងគេបំផុតលើពិភពលោក»។ តើកម្ពុជាអាចធ្វើបានទេ? 🇰🇭។
សូមបញ្ជាក់ថា ៖ ក្រសួងទេសចរណ៍ បានបញ្ជាក់ថា ៖ សូមជម្រាបជូនសាធារណជនអំពីបច្ចុប្បន្នភាព “ព្រឹត្តិការណ៍ Gumball 3000 នៅកម្ពុជា” រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៥-១៧ ខែកញ្ញា ឆ្នាំ២០២៤ ។
-ថ្ងៃទី១ ត្រូវនឹងថ្ងៃអាទិត្យ ទី១៥ ខែកញ្ញា ឆ្នាំ២០២៤ នៅចន្លោះពីម៉ោង ៩ព្រឹក ដល់ម៉ោង ១១យប់។
– ប្រតិភូ Gumball 3000 មកដល់កម្ពុជាតាមច្រកទ្វារព្រំដែនអន្តរជាតិបាវិត ឆ្ពោះមករាជធានីភ្នំពេញ តាមផ្លូវជាតិលេខ១
– ប្រតិភូ Gumball 3000 មកដល់រាជធានីភ្នំពេញ រៀបចំតាំងបង្ហាញរថយន្ត និងបង្ហាញបច្ចេកទេសជ្រែរថយន្តដ៏អស្ចារ្យ (Supercars Drifting) ជូនសាធារណជនទស្សនានៅបរិវេណសួនច្បារវិមានឯករាជ្យ សួនច្បារសម្តេចជួនណាត និងសួនច្បារវត្តបទុមវតី
– ការប្រគុំតន្ត្រីខ្នាតយក្សលំដាប់អន្តរជាតិ ដោយមានការចូលរួមសម្តែងពីប្រតិភូ Gumball 3000 ដែលជាមហាសេដ្ឋី អ្នកមានឥទ្ធិពលលើបណ្តាញសង្គម កីឡាករ និងតារារ៉េបល្បីៗ នៅមុខវត្តបទុមវតី។
-ថ្ងៃទី២ ត្រូវនឹងថ្ងៃចន្ទ ទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ចន្លោះពីម៉ោង ៧ព្រឹក ដល់ម៉ោង ១១យប់ ។
– ប្រតិភូ Gumball 3000 នឹងបន្តដំណើរពីរាជធានីភ្នំពេញឆ្ពោះទៅខេត្តសៀមរាប
– ការតាំងបង្ហាញរថយន្ត និងពិព័រណ៍ខ្នាតតូចនៅសួនច្បារព្រះរាជដំណាក់ ខេត្តសៀមរាប។
-ថ្ងៃទី៣ ត្រូវនឹងថ្ងៃអង្គារ ទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ចន្លោះពីម៉ោង ៦ព្រឹក ដល់ម៉ោង ២រសៀល
– ការតាំងបង្ហាញរថយន្ត Supercars របស់ប្រតិភូ Gumball 3000 ទាំងអស់ ដើម្បីបំបែកឯកទគ្គពិភពលោក (Guinness World Record) នៅបរិវេណខាងមុខប្រាសាទអង្គរវត្ត
– ប្រតិភូ Gumball 3000 ចេញដំណើរពីខេត្តសៀមរាបឆ្ពោះទៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ។
ពេលនេះ គណៈកម្មការ Guinness World Record កំពុងរាប់ចំនួនរថយន្តទំនើបៗនៅមុខប្រាសាទអង្គរវត្ត ដើម្បីបំបែកកំណត់ត្រាពិភពលោក ! តើកម្ពុជាអាចធ្វើបានទេ? 🇰🇭 ៕
ដោយ ៖ សិលា