ព័ត៌មានទាន់ហេតុការណ៍៖

Kane រកបានគ្រាប់បាល់ hat-trick និងបំបែកកំណត់ត្រាក្នុងការប្រកួតឱ្យ Bayern Munich

ចែករំលែក៖

ខ្សែប្រយុទ្ធ Harry Kane របស់ Bayern Munich រកបាន៤គ្រាប់ដើម្បីក្លាយជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេរបស់អង់គ្លេសក្នុងប្រវត្តិសាស្ត្រ Champions League ឬ European Cup ក្នុងការបំបាក់ក្រុមភ្ញៀវ Dinamo Zagreb នៃការប្រកួតបើកឆាកលីកកំពូលអឺរ៉ុបរដូវកាលថ្មីនេះក្នុងលទ្ធផល ៩ទល់២ កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១៨ កញ្ញានេះ។

គ្រាប់ទី៤របស់ Kane ដែលជាការស៊ុតបាល់ប៉េណាល់ទីលើកទី៣របស់គាត់គឺជាគ្រាប់បាល់ទី៣៣របស់ខ្សែប្រយុទ្ធរូបនេះក្នុងក្របខ័ណ្ឌ Champions League ខណៈដែលគាត់បានបំបែកកំណត់ត្រាចាស់របស់អតីតខ្សែប្រយុទ្ធ Wayne Rooney ដែលមានអាយុ៣០ឆ្នាំ។

៤គ្រាប់របស់ខ្សែប្រយុទ្ធ Harry Kane ក៏បានកត់សម្គាល់គ្រាប់បាល់ទី៥០ ទី៥១ ទី៥២ និងទី៥៣របស់ Bayern Munich ក្នុងការបង្ហាញខ្លួនត្រឹមតែ៥០ប្រកួតសម្រាប់ក្លិប។

កីឡាករកើតនៅទីក្រុងឡុងម្នាក់ទៀតគឺខ្សែបម្រើស្លាបជម្រើសជាតិបារាំង Michael Olise បានស៊ុតបញ្ចូលទី២គ្រាប់ក្នុងការបង្ហាញខ្លួនលើកដំបូងនៅ Champions League ដែរ។ ក្រុមខ្លាំង Bayern Munich គឺជាក្រុមដំបូងគេដែលស៊ុតបាន៩គ្រាប់ក្នុងការប្រកួត Champions League ។

Kane បានស៊ុតបាល់ពិន័យ១១ម៉ែត្រឲ្យ Bayern Munich នាំមុខបន្ទាប់ពី Aleksandar Pavlovic ត្រូវបានបង្កកំហុសក្នុងតំបន់គ្រោះថ្នាក់។ Raphael Guerreiro បានស៊ុតបាល់បញ្ចូលទីយ៉ាងអស្ចារ្យ មុនពេល Olise ដែលជាការចុះហត្ថលេខានៅរដូវក្តៅពី Crystal Palace បានស៊ុតបាល់បញ្ចូលទីពីការបញ្ជូនដោយកីឡាករ Joshua Kimmich ។

Bayern Munich បាននាំយក Sven Ulrich សម្រាប់ជំនួស Manuel Neuer ដែលរងរបួសនៅតង់ទី២ហើយគាត់បានបណ្តោយឱ្យរបូតគ្រាប់បាល់២គ្រាប់ក្នុងរយៈពេល៥នាទីពីការស៊ុតបញ្ចូលទីរបស់កីឡាករក្រុមម្ចាស់ផ្ទះ Bruno Petkovic និង Takuya Ogiwara។

ប៉ុន្តែ Bayern Munich បានគ្រប់គ្រងបាល់យ៉ាងល្អ ដោយ Kane បានស៊ុតបាល់បញ្ចូលទី បន្ទាប់ពីការស៊ុតរបស់ Kimmich ត្រូវបានសង្គ្រោះ ហើយ Olise បានស៊ុតចូលសំណាញ់បន្ទាប់ទៀត។ បន្ទាប់មក Kane របស់អង់គ្លេសបានស៊ុតបាល់បញ្ចូលទីគ្រាប់ទី២ និងទី៣ របស់គេបន្ទាប់ពីការសម្រេចចិត្តបាល់ដ៏គួរឲ្យសង្ស័យពីវីដេអូជំនួយអាជ្ញាកណ្តាល VAR។

ខ្សែប្រយុទ្ធអង់គ្លេសរូបនេះបានស៊ុតបាល់បញ្ចូលទី hat-trick នៃការស៊ុតបាល់បញ្ចូលទី និងគ្រាប់បាល់ទី៤របស់គាត់សរុបបន្ទាប់ពី Alphonso Davies ត្រូវបានបង្កកំហុស។ ជាមួយគ្នានេះខ្សែបម្រើ Leroy Sane បានលេងក្នុងកីឡាករបម្រុងមានឱកាសស៊ុតបាល់ពីចម្ងាយ ហើយ Leon Goretzka ជាអ្នករកគ្រាប់បាលទី៩ឲ្យ Bayern Munich ក្នុងការប្រកួតនេះពីការតែតបាល់បញ្ចូលទី។

ខ្សែប្រយុទ្ធ Thomas Muller បានមកលេងឱ្យ Bayern Munich សម្រាប់ការបង្ហាញខ្លួនក្នុងក្របខ័ណ្ឌ Champions League លើកទី១៥២របស់គាត់ដោយតាមពីក្រោយវីរបុរស Barcelona កីឡាករ Xavi ជាកីឡាករដែលអាចបង្ហាញខ្លួនបានច្រើនបំផុតសម្រាប់ក្លិបតែមួយនៅក្នុងការប្រកួតក្របខ័ណ្ឌខាងលើ។

Kane បានស៊ុតបញ្ចូលទីបាន៩គ្រាប់ក្នុង៥ប្រកួតសម្រាប់ក្រុម Bayern Munich ក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Vincent Kompany ក្នុងរដូវកាលនេះ ហើយក៏បានស៊ុតបញ្ចូលទីបាន១គ្រាប់ផងដែរក្នុងការទទួលជ័យជម្នះ ៦-១ កាលពីថ្ងៃសៅរ៍នៅលើទឹកដីក្រុម Holstein Kiel។

គួរបញ្ជាក់ថា នេះគឺជាការប្រកួតដែលរកបានគ្រាប់បាល់ច្រើនជាងគេទី២ក្នុងក្របខ័ណ្ឌ Champions League ដែលមិនធ្លាប់មានពីមុនមក ជាមួយនឹងការឈ្នះ ៨-៣ របស់ Monaco លើក្រុម Deportivo La Coruna ក្នុងឆ្នាំ២០០៣។ កំណត់ត្រានៅតែជាជ័យជម្នះ ៨-៤ របស់ Borussia Dortmund លើក្រុម Legia Warsaw កាលពីឆ្នាំ២០១៦៕

ដោយ៖ ភារៈ (រូបភាព ៖ BBC Sport)


ចែករំលែក៖