ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រី ឃឹម សុខឃាង ញ៉ែម សំអឿន នាំយកដើមផ្កាចំនួន ៣០០ផើង ដាំលម្អ អមសងខាងផ្លូវចូលវត្តឧត្តមរតនារាមហៅវត្តអូរចេង

ចែករំលែក៖

ខេត្តរតនគិរី៖ លោកស្រី ឃឹម សុខឃាង ញ៉ែម សំអឿន នាំយកដើមផ្កាចំនួន ៣០០ផើង ដាំលម្អ អមសងខាងផ្លូវបេតុងចូលវត្តឧត្តមរតនារាមហៅវត្តអូរចេង។

លោកស្រី ឃឹម សុខឃាង ញ៉ែម សំអឿន អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តរតនគិរី (ស.ស.យ.ក) នៅរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤បានដឹកនាំក្រុមយុវជន ស.ស.យ.ក ចំនួន៣៥នាក់ចូលរួម ដាំដើមផ្កាលម្អ អមសងខាងផ្លូវបេតុងចូលវត្តឧត្តមរតនារាម ហៅវត្តអូរចេង ស្ថិតក្នុងភូមិតាអង ឃុំតាអង ស្រុកកូនមុំ ខេត្តរតនគិរី។

លោកស្រី  មានប្រសាសន៍ថាដើម្បីរួមចំណែកលើកកម្ពស់សោភ័ណភាពទីអារាមវត្តអូរចេងនេះឱ្យមានភាពស្រស់បំព្រង។

 លោកស្រី បានទិញដើមផ្កាចំនួន៣០០ផើង ដោយគិតជាថវិកាអស់ចំនួន ២,៤០០.០០០រៀលពីរលានបួនសែនរៀល ជាថវិកា ស.ស.យ.ក។

 លោកស្រី មានជំនឿជាក់ថា នៅថ្ងៃខាងមុខ ដើមផ្កាដែលបានដាំនាពេលនេះ នឹងរីកស្គុះស្គាយ មានសម្រស់ស្រស់ស្អាតជាទីចាប់អារម្មណ៍របស់មហាជនទូទៅ ក៏ដូចជាប្រជាពុទ្ធបរិស័ទដែលមកធ្វើបុណ្យ ធ្វើទាននៅទីអារាមនេះផងដែរ ៕

ដោយ ៖ ជីវ័ន្ត


ចែករំលែក៖