ភ្នំពេញ ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៨ ខែតុលា ឆ្នាំ២០២៦ លោកនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញទទួលយកអំណោយដ៏ថ្លៃថ្លា ពីលោក ស៊ឹម សាឫទ្ធិ តំណាង លោក សុខ គឹមនិតតា អគ្គនាយកក្រុមហ៊ុន MSA ដែលបានជួយឧបត្ថម្ភឧបករណ៍តន្ត្រីសម័យមួយឈុត ដល់បណ្ឌិត្យសភានគរបាលកម្ពុជា។
សូមបញ្ជាក់ថា ក្រៅពីឧបករណ៍តន្ត្រីទាំងនេះ លោក អគ្គនាយកក្រុមហ៊ុន MSA ក៏បានជួយឧបត្ថម្ភផ្ទាំងប៉ាណូធំសម្រាប់ដាក់ចង្អុលបង្ហាញទីតាំងឆ្ពោះទៅបណ្ឌិត្យនគរបាលកម្ពុជាផងដែរ។
តាមរយៈកាយវិការដ៏សប្បុរសនេះ បណ្ឌិត្យសភា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកអគ្គនាយកក្រុមហ៊ុន MSA និងសហការីទាំងអស់ សូមទទួលបានជោគជ័យថ្មីៗបន្ថែមទៀតក្នុងមុខរបរអាជីវកម្ម ពិសេសសូមបានជួបប្រទះតែនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕

ប្រភព ៖ បណ្ឌិត្យសភានគរបាលកម្ពុជា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច