ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យម្នាក់​ ក្រោយលួចទូរស័ព្ទដៃ០២គ្រឿង​បានសម្រេច​ហើយព្យាយាមរត់គេចខ្លួន

ចែករំលែក៖

ភ្នំពេញ​៖​ លោកវរសេនីយ៍ឯក​ ស៉ឹម​ ពិសិដ្ឋ​ អធិការនគរបាលខណ្ឌទួលគោក​ បានឱ្យដឹងនៅព្រឹកថ្ងៃ​ទី​២៣​ ខែកញ្ញា​ ឆ្នាំ​២០២៤នេះថា៖​ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដើមគ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល២២:៣០នាទីយប់ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ជាក់ស្តែងពីបទលួច (ទូរស័ព្ទដៃ០២គ្រឿង) ឃាត់ខ្លួននៅម្តុំបុរីកីឡា សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ដែលបានប្រព្រឹត្តបទល្មើសនៅចំណុចផ្ទះ១៦៧ ផ្លូវលេខ២១៥ ភូមិ១៦ សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ វេលាម៉ោងប្រហែល២០:០៥នាទីយប់ ។

      ជនសង្ស័យឈ្មោះ ឈុន ផៃរ៉ាន់ ហៅ អាស្តេច ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ ។ (មានសារធាតុញៀន)​ សម្ភារៈ​ចាប់យក​ គ្មាន។

  ចំណែក​ជនរងគ្រោះឈ្មោះ ពៅ សុធា ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ម៉ូតូ ស្នាក់នៅផ្ទះ១៦៧ ផ្លូវលេខ២១៥ ភូមិ១៦ សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

   *សម្ភារៈ​បាត់បង់​ ទូរស័ព្ទចំនួន០២គ្រឿង (IPhone11 ០១គ្រឿង និងSamsung ០១គ្រឿង) ដែលជនសង្ស័យបានលួចយកទៅ។

    បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរនិងចាត់ការបន្តតាមនីតិវិធី៕

ដោយ៖ អរុណរះ


ចែករំលែក៖