ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តហាយឡេនឌ័របេីកលឿនជ្រុលបុកបង្កាន់ដៃស្ពានអាកាសចោមចៅបាក់បង្គោលភ្លើងមួយដេីមរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ ៖​ រថយន្តហាយឡេនឌ័រមួយគ្រឿងបានបើកបរក្នុងល្បឿនលឿន វ៉ាជែងគេចពីម៉ូតូមួយគ្រឿងក៏ជ្រុលទៅបុកចូលរួមទាំងបង្កាន់ដៃលើបង្កាន់ដៃស្ពានអាកាសចោមចៅនិងបន្តបុកបង្គោលភ្លើងបំភ្លឺផ្លូវបណ្ដាលឲ្យបាក់អស់មួយដេីម រងការខូចខាតយ៉ាងដំណំ ។ 

ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី២៤​ ខែកញ្ញាឆ្នាំ២០២៤​ នៅតាមបណ្ដោយផ្លូវជាតិលេខ៣​ គល់ស្ពានអាកាសចោមចៅ​ ស្ថិតក្នុងសង្កាត់ចោមចៅទី២​ ខណ្ឌពោធិ៍សែនជ័យ ។ 

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេបានឃើញរថយន្តហាយឡេនឌ័រពណ៌ទឹកប្រាក់ពាក់ស្លាកលេខកណ្តាល2C 0277 ធ្វើដំណើរតាមដងផ្លូវជាតិលេខ៣​ ក្នុងទិសដៅពីត្បូងមកជើង ក្នុងល្បឿនលឿនខណៈមកដល់ចំណុចកើតហេតុ ក៏បានបើកគេចពីម៉ូតូមួយគ្រឿងដែលនៅខាងមុខក៏ជ្រុលទៅបុកជាមួយនឹងបង្កាន់ដៃស្ពានអាកាសចោមចៅនិងបន្តបុក បង្គោលភ្លើងមួយដេីមរងការខូចខាតតែសំណាងល្អមិនមានបង្កឲ្យមានមនុស្សរងរបួសនោះទេ ។ 

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកន្លែងកើតហេតុធ្វើការវាស់វែងក៏ដូចជាស្ទូចរថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករង់ចាំដោះស្រាយពេលក្រោយ៕

ដោយ៖ សុខាសែនជ័យ


ចែករំលែក៖