ព័ត៌មានទាន់ហេតុការណ៍៖

អាណោចអាធ័មណាស់មនុស្សប្រុសស្រី៣នាក់ស្លាប់ដោយសារលង់ទឹកនៅស្រុកស្អាង

ចែករំលែក៖

ខេត្តកណ្ដាល៖ មនុស្សប្រុសស្រី៣នាក់ នាំគ្នាជិះទូកកំសាន្តលេង ដោយមិនចេះហែលទឹក បានលិចទូក បណ្ដាលឲ្យស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ។

ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលឡើងនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង១៤ និង៣០នាទី ស្ថិតនៅចំណុចអាងទឹកព្រែកអ៊ុំ ភូមិព្រែកថ្មី ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល។ 

      មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះស្លាប់០៣នាក់ ១.ឈ្មោះ ឈន ម៉េងហ៊ាង ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ:សិស្ស(ស្លាប់) ២.ឈ្មោះ ហុង ណារី ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ:កម្មការិនីរោងចក្រ(ស្លាប់) ៣.ឈ្មោះ ខែម សីហា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ(ស្លាប់)អ្នកទាំង៣នាក់ មានទីលំនៅភូមិព្រែកថ្មី ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល។

ប្រភពដដែលបន្តថា នៅថ្ងៃខែឆ្នាំកើតហេតុខាងលើមានមនុស្សចំនួន១០នាក់ បាននាំគ្នាជិះទូកលេងកំសាន្តនៅចំណុចកើតហេតុខាងលើ រួចក៏បានលិចទូកបណ្ដាលឱ្យជនរងគ្រោះ៣នាក់ខាងលើ បានស្លាប់បាត់បង់ជីវិតតែម្ដង ។ 

     ក្រោយពីមានហេតុការណ៍កើតឡើង ប្រជាពលរដ្ឋបាននាំគ្នាផ្អើលឆោឡោ ជួយសង្រ្គោះ តែជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ និងរាយការណ៍ជូនសមត្ថកិច្ចដើម្បីធ្វើការពិនិត្យ ។ បន្ទាប់ពីធ្វើការពិនិត្យរួច សាកសពត្រូវបានប្រគល់ឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕

ដោយ៖ ស្អាង ជ័យ


ចែករំលែក៖