ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តហាយឡេនឌ័រឆ្លងផ្លូវមិនប្រយ័ត្នជ្រុលទៅបុកម៉ូតូរបួសធ្ងន់២នាក់

ចែករំលែក៖

ភ្នំពេញ៖​ រថយន្តហាយឡេនឌ័រមួយគ្រឿងបេីកឆ្លងផ្លូវមិនប្រយ័ត្នជ្រុលទៅបុកម៉ូតូហុងដាបណ្តាលឱ្យមនុស្ស២នាក់រងរបួសធ្ងន់ត្រូវបានកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកទៅមន្ទីរពេទ្យភ្លាមៗ។ 

ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង២១និង៣១នាទីយប់ថ្ងៃទី០៦ខែតុលាឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៣ ក្នុងភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។

ជនរងគ្រោះទី១មានឈ្មោះ ចាន់ ថារស្មី ភេទស្រី  អាយុ១៩ឆ្នាំ មានទីលំនៅស្រុកស្ទោង ខេត្តកំពង់ធំ រងរបួសកជើងឆ្វេង។ 

ជនរងគ្រោះទី២មានឈ្មោះមឿន ស្រីណុច ភេទស្រី អាយុ ១៩ឆ្នាំ មានទីលំនៅ ឃុំរំចេក ស្រុកសៀមរាប ខេត្តសៀមរាប ។ 

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញនារី២នាក់ជិះម៉ូតូហុងដា​មួយគ្រឿងឌុបគ្នាតាមបណ្តោយផ្លូវជាតិលេខ៣ក្នុងទិសដៅពីជេីងទៅត្បូង ខណៈមកដល់ចំណុចកេីតហេតុស្រា​ប់តែតែមានរថយន្តហាយឡេនឌ័រ​ ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ2AK-5709​ ធ្វេីដំណេីរឆ្លងផ្លូវពីលិចទៅកេីតជ្រុលទៅបុកម៉ូតូបណ្តាលឱ្យដួលបោកទៅនិងថ្នល់រងរបួសធ្ងន់២នាក់។ 

ក្រោយកេីតហេតុជនរងគ្រោះត្រូវបានរថយន្តសង្រ្គោះរបស់អង្គភាព៧១១កងពលតូចលេខ៧០ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែករថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចវាស់វែងយកទៅរក្សាទុករង់ចាំដោះស្រាយពេលក្រោយ៕

ដោយ៖ សុខាសែនជ័យ


ចែករំលែក៖