ព័ត៌មានទាន់ហេតុការណ៍៖

នគរបាល​ខេត្ត​កំពង់ស្ពឺ​ ចុះជួយអន្ដរាគមន៍​សម្រួល​ចរាចរណ៍នៅចំណុចទីតាំ​ង”​ ទឹកភ្លៀង​ជន់លិចត្រង់កំណាត់ផ្លូវជាតិលេ​ខ៣​ ចន្លោះគីឡូម៉ែត្រ​ ៥៣​-៥៤​ “​

ចែករំលែក៖

ខេត្ត​កំពង់​ស្ពឺ​៖​ កងកម្លាំង​នគរបាល​ នៃស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ស្ពឺ​ នៅព្រឹកថៃ្ងទី​០៤​ ខែវិច្ឆិកា​ ឆ្នាំ២០២៤នេះ​ បានចុះជួយអន្ដរាគមន៍​សម្រួល​ចរាចរណ៍នៅចំណុចទីតាំ​ងទឹកលិច​ “​ ទឹកភ្លៀង​ជន់លិចបណ្ដាលអោយកំណាត់ផ្លូវជាតិលេ​ខ៣​ ចន្លោះគីឡូម៉ែត្រ​ ៥៣​-៥៤​ “​។ 

សូមជម្រាបថា​ ស្ថានភាព​នៃជំនន់ទឹកភ្លៀងរយៈពេលប៉ុន្មានថៃ្ងនេះ​ បានបង្កឲ្យមានការជន់លិចដល់កំណាត់ផ្លូវជាតិលេខ​ ៣​ ក្នុងស្រុក​គងពិសី​ និងព្រំប្រទល់ស្រុកបសេដ្ឋ​ ខេត្តកំពង់ស្ពឺ​ ដែលបណ្ដាលឲ្យលិចផ្លូវជាតិ​លេខ​៣​ នៅ​ចន្លោះ​គីឡូម៉ែត្រ​លេខ​ ៥៣-៥៤​ ជាប់​ព្រំប្រទល់​ជាមួ​យស្រុកសំរោង​ ខេត្ត​តាកែវ​ .,។ 

បច្ចុប្បន្ន​កងកម្លាំង​នគរបាល​ គណៈបញ្ជាការឯកភាពរដ្ឋបា​លស្រុក​ បានចុះអន្ដរាគមន៍​ ចំពោះការធ្វើ​ដំណើ​រ​របស់បងប្អូនប្រជាពលរដ្ឋ​ឆ្លងកាត់​កំណាត់ផ្លូវជាតិលេ​ខ៣​  ត្រង់ចំណុចទឹកលិចខាងលេីបានមួយផ្នែក​ មួយ​ចំហៀងផ្លូវ​ជាតិលេខ៣​ 

ដូច្នេះ​សូមបងប្អូន​ប្រជាពលរដ្ឋ​មានការប្រុងប្រ​យ័ត្ននិងផ្អាកការបេីកបររថយន្ដធន់ធ្ងន់ឆ្លងកាត់មួយរយៈរង់ចាំទឹក​បានស្រកដូចស្ថានភាពដេីម​ ..​ ចំណែកបញ្ហា​ផ្សេងៗ​មិ​នទាន់បង្កបញ្ហាគ្រោះថ្នាក់ខូចខាតដល់អាយុជីវិតសត្វ​ ឬទ្រព្យសម្បត្តិ​ នោះទេ៕

ដោយ​៖ តារា​


ចែករំលែក៖