ប្រទេសមុិចសុិច ៖ យើងពិតជាមានមោទកភាពចំពោះវត្តមានរបស់កញ្ញាឯកចក្កវាឡកម្ពុជាអ្នកនាង ប្រាសាទ ដាវីន ដែលកំពុងតំណាងជាតិចូលរួមប្រកួតក្នុងកម្មវិធី បវរកញ្ញាចក្កវាឡលើកទី៧៣ ឆ្នាំ២០២៤ លើទឹកដីប្រទេសម៉ិចស៊ិច។
ជាការកត់សម្គាល់ រយៈពេលមួយសប្តាហ៍នេះ បវរកញ្ញាចក្កវាឡកម្ពុជា ប្រាសាទ ដាវីន ធ្វេីបានយ៉ាងល្អ និង មានការគាំទ្រច្រេីននៅប្រទេស Mexico។ ទោះបីជាយ៉ាងណា នៅក្នុងកាលៈទេសៈនេះ តំណាងកម្ពុជា កំពុងទាមទារនូវការជួយជ្រោមជ្រែងពីសំណាក់មហាជនខ្មែរទូទៅ តាមរយៈការបោះឆ្នោត(Vote) ដោយផ្ដោតសំខាន់លើការងារសង្គមដែល បវរកញ្ញា ប្រាសាទ ដាវីន បានធ្វើកន្លងមក។
ការបោះឆ្នោតនេះ នឹងជួយឱ្យយើងអាចទទួលបានជ័យលាភីពានមាស និងប្រាក់ ក្នុងចំណោមប្រទេសទាំង១០ សម្រាប់ការងារសប្បុរសសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។ ការបោះឆ្នោតរបស់បងប្អូន គឺពិតជាសំខាន់ ដេីម្បីឱ្យកម្ពុជាទទួលបានពានរង្វាន់ Top10 Voice for Change។
សូមចែករំលែកបន្ត និងចូលរួមបោះឆ្នោត៖
👉 Link សម្រាប់បោះឆ្នោតគឺនៅទីនេះ ✨https://citalks.com/contests/missuniverse2024-vfc/entry/voice-for-change—tuk-chet-association
👉 វីដេអូពីរបៀប Vote: https://www.facebook.com/share/v/xsJLmhtGttDFMPhg/?mibextid=WC7FNe ៕
ដោយ ៖ សិលា