អន្តរជាតិ ៖ នាព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ នៅថ្ងៃទី ៥ ខែវិច្ឆិកា លោក Li Qiang នាយករដ្ឋមន្រ្តីចិនបានអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថាគន្លឹះក្នុងពិធីបើកពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី ៧ និងវេទិកាសេដ្ឋកិច្ចអន្តរជាតិ Hongqiao នៅទីក្រុងសៀងហៃ ។
គេហទំព័រ «CCFR China state-controlled media » លោក Li Qiang បានលើកឡើងថា ពិភពលោកបច្ចុប្បន្ននេះ បម្រែបម្រួលនិម្មាបនកម្មដែលពុំធ្លាប់មានក្នុងរយៈពេល ១ រយឆ្នាំមានសភាពកាន់តែខ្លាំងឡើងៗ ចរន្តផ្ទុយពីការធ្វើសកលភាវូបនីយកម្មបានងើបឡើងវិញ ហើយឯកតោភាគីនិយមនិងគាំពារនិយមបានកើនឡើងយ៉ាងច្បាស់លាស់ ។ ខណៈពេលស្ថិតក្នុងបរិបទបែបនេះ យើងកាន់តែត្រូវប្រកាន់ខ្ជាប់ការបើកទូលាយ ពង្រីកការបើកទូលាយនិងលើកកម្ពស់ការបើកទូលាយដើម្បីជំរុញសន្តិភាពនិងស្ថិរភាព ការអភិវឌ្ឍនិងវិបុលភាពជាយូរអង្វែង ។
គេហទំព័រ «CCFR China state-controlled media » ថា ៖ លោក Li Qiang បានលើកឡើងសំណើរបីចំណុច ពោលគឺ ទីមួយ យើងគួរតែប្រមូលផ្តុំនូវគំនិតឯកភាពរួមផ្នែកបើកទូលាយឱ្យបានកាន់តែច្រើនក្នុងខណៈពេលប្រកាន់ខ្ជាប់ការគោរពតាមពាក្យសន្យារបស់ខ្លួន ។ ទីពីរ យើងគួរតែត្រួសត្រាយលំហបើកទូលាយឱ្យបានកាន់តែធំទូលាយក្នុងខណៈណេលប្រកាន់ខ្ជាប់ការផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះ ។ ទី៣ យើងគួរតែរ៉ាប់រងបេសកកម្មបើកទូលាយក្នុងខណៈពេលប្រកាន់ខ្ជាប់ជោគវាសនារួម ។
គេហទំព័រ «CCFR China state-controlled media » បន្តថា ៖ មេដឹកនាំបរទេសនិងអ្នកទទួលខុសត្រូវនៃអង្គការអន្តរជាតិបានថ្លែងក្នុងសុន្ទរកថាដោយគូសបញ្ជាក់ថា បណ្តាភាគីនានាមានសុទិដ្ឋិនិយមចំពោះសេដ្ឋកិច្ចនិងអនាគតអភិវឌ្ឍន៍របស់ប្រទេសចិន ហើយរីករាយជំរុញការរួមគ្នាកសាង”ខ្សែក្រវាត់និងផ្លូវ” ពង្រីកកិច្ចសហប្រតិបត្តិការក្នុងគ្រប់វិស័យដូចជាសេដ្ឋកិច្ច ពាណិជ្ជកម្ម ការតភ្ជាប់គ្នានិងការអភិវឌ្ឍបៃតងជាដើមដើម្បីគាំពារពាណិជ្ជកម្មសេរីនិងជំរុញសមភាពនិងវឌ្ឍនភាព ក៏ដូចជាការអភិវឌ្ឍជានិរន្តរភាពនៃពិភពលោក ៕
ដោយ ៖ សិលា