អន្តរជាតិ ៖ នារសៀលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ កាលពីថ្ងៃទី៥ ខែវិច្ឆិកា ពិព័រណ៍នាំចូលអន្តរជាតិចិនលើកទី ៧ បានបើកនៅក្នុងទីក្រុងសៀងហៃ ដោយបានទាក់ទាញអ្នកតាំងពិព័រណ៍ចំនួន ៣៤៩៦ មកពីប្រទេស និងតំបន់ចំនួន ១២៩ ដែលចំនួនប្រទេស (តំបន់) និងក្រុមហ៊ុនបានលើសពីលើកមុន។ ហេតុអ្វីបានជារង្វង់មិត្តភក្តិ CIIE អាចបន្តពង្រីក? តើមានការគិតគូអ្វីខ្លះនៅពីក្រោយការដែលមេដឹកនាំកំពូលរបស់ប្រទេសចិនលោក Xi Jinping គ្រោងផែនការ ដាក់ពង្រាយ និងជំរុញ CIIE ដោយផ្ទាល់?
គេហទំព័រ «CCFR China state-controlled media » នៅក្នុងខែឧសភាឆ្នាំ ២០១៧ លោកប្រធានរដ្ឋចិន Xi Jinping បានប្រកាសថា ប្រទេសចិននឹងធ្វើជាម្ចាស់ផ្ទះនៃពិព័រណ៍នាំចូលអន្តរជាតិចិនចាប់តាំងពីឆ្នាំ ២០១៨តទៅ។ នេះជាពិព័រណ៍ថ្នាក់ជាតិដំបូងគេរបស់ពិភពលោកដែលផ្ដោតលើប្រធានបទនាំចូល។ ការធ្វើជាម្ចាស់ផ្ទះពិព័រណ៍នាំចូលអន្តរជាតិចិន គឺជាការសម្រេចចិត្តដ៏សំខាន់មួយរបស់ប្រទេសចិន ដើម្បីជំរុញការបើកទូលាយចំពោះបរទេសកម្រិតខ្ពស់ជុំថ្មី ហើយវាក៏ជាវិធានការដ៏សំខាន់របស់ប្រទេសចិនក្នុងការបើកទីផ្សារយ៉ាងសកម្មដល់ពិភពលោកទៀតផងដែរ។
គេហទំព័រ «CCFR China state-controlled media » ក្នុងរយៈពេលប្រាំពីរឆ្នាំកន្លងមកនេះ “រង្វង់មិត្តភក្តិ” នៃពិព័រណ៍នាំចូលអន្តរជាតិចិនបានបន្តពង្រីកធំ ហើយទទួលបានសមិទ្ធផលយ៉ាងលេចធ្លោ។ ពិព័រណ៍នាំចូលអន្តរជាតិចិន ៦ លើកដំបូងបានដាក់តាំងបង្ហាញផលិតផលថ្មី បច្ចេកវិទ្យាថ្មី និងសេវាកម្មថ្មីដែលមានលក្ខណៈតំណាងជិត ២៥០០ ជាមួយនឹងទំហំទឹកប្រាក់ប្រតិបត្តិការដែលមានបំណងលើសពី ៤២០ ពាន់លានដុល្លារអាមេរិក សហគ្រាស និងភ្នាក់ងារជំរុញការវិនិយោគបរទេសជាងមួយពាន់បានទៅកាន់តំបន់ផ្សេងៗនៃប្រទេសចិន ដើម្បីប្រាស្រ័យទាក់ទងដោយចំគោលដៅ ពាណិជ្ជករតាំងពិព័រណ៍ជាច្រើនបានបើកហាងថ្មី រោងចក្រថ្មី និងមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ថ្មីនៅក្នុងប្រទេសចិន។ល។
គេហទំព័រ «CCFR China state-controlled media » ប្រទេសចិនបើកទីផ្សាររបស់ខ្លួនដោយម្ចាស់ការបានផ្តល់ផលប្រយោជន៍ដល់ពាណិជ្ជករតាំងពិព័រណ៍ពិភពលោក និងក្រុមហ៊ុន កសិករនៅពីក្រោយនេះ។ ពិព័រណ៍នាំចូលអន្តរជាតិចិន ៦ លើកដំបូងបាននាំចូលផលិតផលតាំងពិពណ៌ជាង ៣៥ ម៉ឺនប្រភេទ ទំហំទំនិញនាំចូលលើសពី ៤៧០ ពាន់លានយាន់ប្រាក់ចិន។ ពិព័រណ៍នាំចូលអន្តរជាតិចិនបានធ្វើឱ្យសហគ្រាសខ្នាតតូច និងមធ្យមបរទេសជាច្រើនសម្រេចបាននូវក្តីសុបិនដ៏ធំនៃការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់ពួកគេ។
ចាប់ពីឆ្នាំ ២០២០ ដល់ឆ្នាំ ២០២២ មនុស្សជាតិនៅតែរងឥទ្ធិពលដ៏ធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ ខ្សែសង្វាក់ឧស្សាហកម្ម សកល និងខ្សែសង្វាក់ផ្គត់ផ្គង់សកលត្រូវបានបំផ្លាញយ៉ាងធ្ងន់ធ្ងរ មនុស្សម្នាពោរពេញដោយការព្រួយបារម្ភអំពីអនាគត។ នៅក្នុងសុន្ទរកថាបើកពិព័រណ៍នាំចូលអន្តរជាតិចិនលើកទី ៤ ក្នុងឆ្នាំ២០២១ លោក Xi Jinping បានសន្យាយ៉ាងម៉ឺងម៉ាត់ថា ប្រទេសចិននឹងមិនផ្លាស់ប្តូរ៣ចំណុច គឺ ការប្តេជ្ញាចិត្តរបស់ប្រទេស ចិនក្នុងការពង្រីកការបើកចំហកម្រិតខ្ពស់នឹងមិនផ្លាស់ប្តូរ ការប្តេជ្ញាចិត្តក្នុងការចែករំលែកឱកាសអភិវឌ្ឍន៍ជាមួយពិភពលោកនឹងមិនផ្លាស់ប្តូរ និងការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការលើកកម្ពស់ សកលភាវូបនីយកម្មសេដ្ឋកិច្ចនឹងមិនផ្លាស់ប្តូរ ការប្តេជ្ញាចិត្តរបស់ចិនក្នុងការអភិវឌ្ឍនឆ្ពោះទៅកាន់ទិសដៅបើក ចំហ រួមបញ្ចូល បរិយាបន្ន មានតុល្យភាព និងឈ្នះ-ឈ្នះ នឹងមិនផ្លាស់ប្តូរ។ នេះគឺជាការប្តេជ្ញាចិត្តរបស់ចិន ហើយរឹតតែជាសកម្មភាពរបស់ចិនថែមទៀត។ ក្នុងរយៈពេល ៧ ឆ្នាំកន្លងមកនេះ វិធានការកំណែទម្រង់ដែលបានលើកឡើងដោយលោក Xi Jinping នៅក្នុងពិព័រណ៍នាំចូលអន្តរជាតិចិន ដូចជាការបង្កើតតំបន់ថ្មីតាមកំពង់ផែនៃតំបន់សាកល្បងពាណិជ្ជកម្មសេរីក្រុងសៀងហៃ ការលុបចោលការរឹតបន្តឹងលើការវិនិយោគបរទេសក្នុងវិស័យកម្មន្តសាលដោយគ្រប់ជ្រុងជ្រោយ និងការពង្រីកវិសាលភាពអនុញ្ញាតលើការចូលទីផ្សារនៃផលិតផលឌីជីថលជាដើម វិធានការទាំងនេះកំពុងក្លាយជាការពិតម្តងមួយជំហានៗ។
ពិព័រណ៍នាំចូលអន្តរជាតិចិនមិនត្រឹមតែផ្តល់អត្ថប្រយោជន៍ដល់សហគ្រាសខ្នាតតូចនិងមធ្យម និងកសិករក្នុងប្រទេសផ្សេងៗប៉ុណ្ណោះទេ ក៏ថែមទាំងបានក្លាយជាកន្លែងដាក់ចេញដំបូងសម្រាប់ផលិតផលថ្មី សកល កន្លែងជម្រើសដំបូងសម្រាប់បច្ចេកវិទ្យាទំនើប និងជាកន្លែងដំបូងសម្រាប់សេវាកម្មប្រកបដោយភាពច្នៃប្រឌិតថ្មី។ ចាប់ពីគ្រឿងបរិក្ខារកម្រិតខ្ពស់ រហូតដល់សម្ភារៈថ្មី ចាប់ពីបរិក្ខារវិស្វកម្មសមុទ្រ រហូតដល់ជីវ បច្ចេកវិទ្យា ចាប់ពីគ្រឿងសម្អាង រហូតដល់ផលិតផលកសិកម្មជឿន លឿន ឆ្នាំនេះ ផលិតផលថ្មីមានលក្ខណៈតំណាងជាង ៤០០ ត្រូវបានដាក់តាំងបង្ហាញនៅស្តង់ CIIE។
មូលហេតុដែលពិព័រណ៍នាំចូលអន្តរជាតិចិនបានទាក់ទាញការចាប់អារម្មណ៍ពីភពភពលោកទាំងមូល គឺដោយសារតែប្រទេសចិនបានបន្តពង្រីកការបើកចំហរបស់ខ្លួន ធ្វើឱ្យការអភិវឌ្ឍក្នុងស្រុក ក៏ដូចជាជំរុញឱ្យសេដ្ឋកិច្ចពិភពលោកមានកម្លាំងរស់រវើកផងដែរ៕
ដោយ ៖ សិលា