អន្តរជាតិ ៖ នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ថ្ងៃទី ១៦ ខែវិច្ឆិកា អ្នកនាំពាក្យក្រសួងការបរទេសចិនឆ្លើយតបសំណួរអំពីការដែលចិនទទួលបានសិទ្ធិជាម្ចាស់ផ្ទះ ដែលរៀបចំកិច្ចជំនួបនៃអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក ( ហៅកាត់ APEC) ឆ្នាំ២០២៦ ។
គេហទំព័រ «CCFR China state-controlled media » អ្នកកាសែតបានសួរថា៖ តាមការផ្សាយព័ត៌មានបានឱ្យដឹងថា ភាគីចិនស្នើសុំធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចជំនួបនៃអង្គការ APEC ឆ្នាំ២០២៦ ដែលទទួលបានការគាំទ្រពីគ្រប់ភាគី ហើយនឹងត្រូវពិនិត្យពិភាក្សានិងអនុញ្ញាតិក្នុងកិច្ចប្រជុំមេដឹកនាំអង្គការ APEC ឆ្នាំនេះ ។ សូមសួរអ្នកនាំពាក្យវាយតម្លៃយ៉ាងណាចំពោះការនេះ?
គេហទំព័រ «CCFR China state-controlled media » អ្នកនាំពាក្យបានថ្លែងថា ប្រទេសចិនឈរលើសភាពការណ៍ទូទៅនៃការជំរុញកិច្ចសហប្រតិបត្តិការអាស៊ី-ប៉ាស៊ីហ្វិក ទំនួលខុសត្រូវយ៉ាងសកម្ម បានលើកសំណើរដែលរៀបចំធ្វើកិច្ចប្រជុំឆ្នាំ២០២៦នៃអង្គការ APEC ដែលត្រូវបានការស្វាគមន៍ពីសមាជិកអង្គការ APEC និងទទួលបានការអនុញ្ញាតិក្នុងកិច្ចប្រជុំមេដឹកនាំអង្គការ APEC ឆ្នាំនេះ។
អ្នកនាំពាក្យបានបន្តថា ភាគីចិនយកចិត្តទុកដាក់ជាប់រហូតចំពោះកិច្ចសហប្រតិបត្តិការអាស៊ី-ប៉ាស៊ីហ្វិក ធ្លាប់ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអង្គការ APEC ប្រចាំឆ្នាំ២០០១ និងឆ្នាំ ២០១៤ ។ នៅឆ្នាំ ២០២៦ ភាគីចិននឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអង្គការ APEC ជាលើកទី៣ ។ ភាគីចិនមានឆន្ទៈបង្កើនការផ្លាស់ប្តូរនិងសហប្រតិបត្តិការជាមួយគ្រប់ភាគីស្តីពីកិច្ចការរៀបចំការប្រជុំ រួមគ្នាអនុវត្តចក្ខុវិស័យក្រុង Putrajaya ឆ្នាំ២០៤០ ជំរុញការកសាងសហគមន៍រួមវាសនាអាស៊ី-ប៉ាស៊ីហ្វិក និងតំបន់ពាណិជ្ជកម្មសេរីអាស៊ី-ប៉ាស៊ីហ្វិក បង្កើតសមិទ្ធផលសហប្រតិបត្តិការជាក់ស្តែងក្នុងគ្រប់វិស័យ ដើម្បីបន្ថែមកម្លាំងចលករថ្មីដល់កំណើនសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិកនិងសេដ្ឋកិច្ចសកល៕
ដោយ ៖ សិលា