ព័ត៌មានទាន់ហេតុការណ៍៖

គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២៤នេះ! ស្ពានឆ្លងកាត់ទន្លេមេគង្គក្រចេះ និងផ្លូវតភ្ជាប់ កំពុងសាងសង់សម្រេចបាន ៥៣,៤៥%

ចែករំលែក៖

ខេត្តក្រចេះ ៖​ បើតាមមន្ត្រីនៃមន្ទីរ​សាធារណការ​ និងដឹកជញ្ជូនខេត្តក្រចេះ​ បានបញ្ជាក់ថា​ គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២៤នេះ​ គម្រោងសាងសង់ «ស្ពានឆ្លងកាត់ទន្លេមេគង្គនៅខេត្តក្រចេះ និងផ្លូវតភ្ជាប់» សម្រេចបាន ៥៣,៤៥% នៃវឌ្ឍនភាពទាំងមូល។

គួរជម្រាបជូនថា​ គម្រោងរួមមាន ហេដ្ឋារចនាសម្ព័ន្ធដូចជា ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះមានប្រវែង ១,៧៦១ម៉ែត្រ ស្ថិតនៅស្រុក ចិត្របុរី និងស្រុកព្រែកប្រសព្វ និងផ្លូវតភ្ជាប់ និងផ្លូវខ្នែងទៅកាន់ក្រុងក្រចេះ មានប្រវែងសរុប ៣៣,៤៥៩ គីឡូម៉ែត្រ។

ចំណែក​គម្រោងសាងសង់ «ស្ពានឆ្លងកាត់ទន្លេមេគង្គនៅខេត្តក្រចេះ ប្រវែង ១,៧៦១ម៉ែត្រ សម្រេចបានប្រមាណជាង ៧៦.៣៩% គ្រោងបញ្ចប់ការសាងសង់ឱ្យបានមុនខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះ។

គួររម្លឹកថា ពិធីបើកការដ្ឋានគម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គក្រចេះនេះ ត្រូវបានប្រារព្ធធ្វើឡើងកាលពីថ្ងទី២ ខែមករា ឆ្នាំ២០២៣ ក្រោអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា៕

ដោយ​៖ តារា​


ចែករំលែក៖