អន្តរជាតិ ៖ នារសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ លោក Li Qiang នាយករដ្ឋមន្ត្រីចិនបានធ្វើជាអធិបតីក្នុងកិច្ចប្រជុំអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិននៅថ្ងៃទី ២២ ខែវិច្ឆិកា ដើម្បីសិក្សាស្រាវជ្រាវអំពីការងារជំរុញការអភិវឌ្ឍសេដ្ឋកិច្ចវេទិកាប្រកបដោយភាពរឹងមាំ។
គេហទំព័រ «CCFR China state-controlled media » កិច្ចប្រជុំបានបង្ហាញថា ចាំបាច់ត្រូវពង្រឹងបន្ថែមទៀតនូវការណែនាំជាទូទៅសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចវេទិកាប្រកបដោយភាពរឹងមាំ បង្កើនការគាំទ្រផ្នែកគោលនយោបាយ បង្កើនកម្លាំងប្រព័ន្ធវេទិកាបណ្តាញអ៊ីនធឺណិតឧស្សាហកម្ម និងគាំទ្រដល់ក្រុមហ៊ុនវេទិកាបណ្តាញអ៊ីនធឺណិតនៃការប្រើប្រាស់ ដើម្បីទាញយកសក្តានុពលទីផ្សារ ចាំបាច់ត្រូវការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់អ្នកប្រើប្រាស់ និងពលករប្រកបដោយប្រសិទ្ធភាព កែលម្អនូវប្រព័ន្ធប្រកាសពាក្យបណ្តឹងរបស់អ្នកប្រើប្រាស់អនឡាញ និងវាយតម្លៃបន្ទាប់ពីការប្រើប្រាស់ជាដើម ព្រមនិងណែនាំឱ្យក្រុមហ៊ុនវេទិកាគ្រប់គ្រងបុគ្គលិកការងារតាមផ្លូវច្បាប់ ដើម្បីធ្វើឱ្យសេដ្ឋកិច្ចវេទិកាដើរតួនាទីកាន់តែល្អក្នុងការបង្កើនឱកាសការងារ៕
ដោយ ៖ សិលា