ព័ត៌មានទាន់ហេតុការណ៍៖

អ្នកនាំពាក្យក្រសួងសាធារណការ បង្ហាញពីកម្រាស់AC ផ្លូវជាតិលេខ៣១(បែកគុស-កំពង់ត្រាច)

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ផន រឹម អ្នកនាំពាក្យ និងជា អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និង ដឹកជញ្ជូន បានបង្ហាញពីកម្រាស់AC ផ្លូវជាតិលេខ៣១(បែកគុស-កំពង់ត្រាច) ដោយលោកបញ្ជាក់ថា ៖ គម្រោងស្ដារ និងលើកកម្រិតគុណភាព ផ្លូវជាតិលេខ៣១ គឺជាគម្រោងមួយក្នុងចំណោមគម្រោងខ្សែផ្លូវជាច្រើន គ្រប់គ្រងដោយក្រសួងសាធារណការ និងដឹកជញ្ជូន។ ក្រៅពីភាពធន់មាំ ធំទូលាយ ខ្សែផ្លូវជាតិលេខ៣១ ក៏មានសម្រស់ស្រស់សស្អាត អមដោយព្រៃភ្នំ ស្រែស្រូវចម្ការប្រជាពលរដ្ឋ និងរុក្ខជាតិបៃតងត្រជាក់ភ្នែកផងដែរ។ 

លោក ផន រឹម អ្នកនាំពាក្យ និងជា អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និង ដឹកជញ្ជូន បន្តថា ៖ បច្ចុប្បន្នខ្សែផ្លូវដែលមានប្រវែងជាង៥៣គីឡូម៉ែត្រនេះ សម្រេចការសាងសង់១០០%ហើយ។ ក្រុមការងារបានចុះពិនិត្យបច្ចេកទេសសម្អិត វាយតម្លៃយល់ព្រមទទួលយក និងដាក់ឲ្យប្រើប្រាស់បណ្តោះអសន្នក្នុងរយៈពេល១ឆ្នាំ ដើម្បីបន្តពិនិត្យគុណភាព មុននឹងទទួលយកជាស្ថាពរ៕

ដោយ ៖ សិលា


ចែករំលែក៖