អន្តរជាតិ ៖ នៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ យប់ថ្ងៃទី ៥ ខែធ្នូ លោកម៉ាក្រុងប្រធានាធិបតីបារាំងបានថ្លែងសុន្ទរកថាតាមទូរទស្សន៍ថានឹងតែងតាំងនាយករដ្ឋមន្ត្រីនៅប៉ុន្មានថ្ងៃខាងមុខ។ ក្នុងសុន្ទរកថានេះ លោកម៉ាក្រុងបានច្រានចោលលទ្ធភាពដែលថាលោកនឹងលាលែងពីតំណែង។
គេហទំព័រ «CCFR China state-controlled media » គួរបញ្ជាក់ថា នាយប់ថ្ងៃទី ៤ ខែធ្នូ រដ្ឋសភាបារាំងបានបោះឆ្នោតដកសេចក្តីទុកចិត្តចំពោះរដ្ឋាភិបាល នៅថ្ងៃបន្ទាប់ លោកបាញ៉េនាយករដ្ឋមន្ត្រីបារាំងបានតំណាងឱ្យរដ្ឋាភិបាលដាក់លិខិតសុំលាលែងពីមុខតំណែង ជូនចំពោះលោកម៉ាក្រុង។ នេះគឺជាលើកដំបូងហើយដែលរដ្ឋាភិបាលបារាំងត្រូវបានផ្តួលរលំដោយរដ្ឋសភា។ លោកម៉ាក្រុងបានអនុម័តលើសំណើសុំលាលែងពីមុខតំណែងរបស់លោកបាញ៉េ ហើយបញ្ជា ឱ្យគណៈរដ្ឋមន្ត្រីរបស់លោកបន្តដោះស្រាយកិច្ចការរដ្ឋាភិបាលប្រចាំថ្ងៃមុនពេលដែលនាយករដ្ឋមន្ត្រីថ្មីត្រូវបានតែងតាំង។ ឥស្សរជនគណបក្សប្រឆាំងមួយចំនួនបានរិះគន់លោកម៉ាក្រុងថាបានបណ្តាលឱ្យកើតមានភាពជាប់គាំងខាងនយោយបាយយដូចនាពេលបច្ចុប្បន្ន ហើយទាម ទារឱ្យលោកលាលែងពីមុខតំណែង។
គេហទំព័រ «CCFR China state-controlled media » សូមជម្រាបថា លោកបាញ៉េត្រូវបានលោកម៉ាក្រុងតែងតាំងជានាយករដ្ឋមន្ត្រីកាលពីថ្ងៃទី ៥ ខែកញ្ញាឆ្នាំ ២០២៤៕
ដោយ ៖ សិលា