ខេត្តបន្ទាយមានជ័យ ៖ នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ នៃអាណត្តិទី៤ ឆ្នាំ២០២៤ នៅស្រុកមង្គលបូរី ក្រោមអធិបតីភាព លោក ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត លោក អ៊ុំរាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ។
លោក ប្លែក វ៉ារី មានប្រសាសន៍ថា ការរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ នាពេលនេះ គឺជាការផ្តល់នូវឱកាសសម្រាប់គ្រប់តួអង្គដែលពាក់ព័ន្ធ ក្នុងការពិភាក្សាប្រកបដោយតម្លាភាព និងការទទួលបាននូវពហុគំនិតពីរដ្ឋបាលថ្នាក់ក្រោមជាតិសង្គមស៊ីវិលសាធារណៈជននានា ដែលអាចទទួលបាននូវការផ្ទៀងផ្ទាត់ប្រកបដោយសុចរិតភាព និងយុត្តិធម៌ក្នុងសង្គមកាន់តែល្អប្រសើរ ម្យ៉ាងវិញទៀត ដើម្បីបង្ហាញការទទួលខុសត្រូវ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាល ក្នុងឱកាសចូលរួមបញ្ចេញមតិលើកឡើងពីសំណួរសំណូមពរបញ្ហាប្រឈមនឹងក្ដីកង្វល់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីពិភាក្សាគ្នាក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នាពេលនេះ ដើម្បីរួមគ្នាដោះស្រាយ និងឆ្លើយតបតាមគោលការណ៍ច្បាប់ តាមសភាពការណ៍ជាក់ស្តែងដោយស្មារតីយោគយល់អធ្យាស្រ័យប្រកបដោយសីលធម៌និងគុណធម៌ខ្ពស់។
ជាការឆ្លើយតប លោក អ៊ុំ រាត្រី និងមន្ត្រីពាក់ព័ន្ធ បានធ្វើការលើកឡើង និងដោះស្រាយបានភ្លាមៗ និងបញ្ហានៅសែសសល់នឹងយកទៅពិភាក្សានៅពេលក្រោយ។
ជាចុងក្រោយ លោក ប្លែក វ៉ារី បានធ្វើការលើកឡើងផងដែរថា ពិតមែនតែអង្គវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ថ្ងៃនេះ នៅមានសែសសល់បញ្ហាប្រឈម ឬក៏សំណួរ និងសំណូមពរមួយចំនួន ដែលពុំទាន់បានលើកឬក៏ជួបប្រទះ នាពេលខាងមុខប្រជាពលរដ្ឋយើងក្ដី សង្គមស៊ីវិលក្ដី មានពេលវេលា គ្រប់គ្រាន់នឹងការលើកឡើងជូនក្រុមប្រឹក្សារដ្ឋបាលស្រុកក្រុងឃុំសង្កាត់ ដែលនៅជិតលោកអ្នក ប្រជាពលរដ្ឋស្រាប់ដើម្បីដាក់ជូនក្រុមប្រឹក្សាខេត្ត និងរដ្ឋបាលខេត្តរិះរកវិធានការឆ្លើយតបនិងដោះស្រាយ៕
ដោយ ៖ សិលា